សមត្ថកិច្ចស្រុកព្រៃឈរឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលា១៦នាក់យកមកអប់រំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កេ្មងទំនើង១៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកព្រៃឈរ សហការជាមួយ ការិយាល័យទ្រហ្មទណ្ឌខេត្តកំពង់ចាម ឃាត់ខ្លួន ដើម្បីយកមកអប់រំ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេង​ទំនើង​១៦​នាក់ ដែលត្រូវបានឃាត់ខ្លួននេះ ​ជា​សិស្ស​វិទ្យាល័យ​ព្រៃទទឹង រួមមាន ទី​១. ឈ្មោះឃុន លី​ហង អាយុ​១៥​ឆ្នាំ​, ២. ឈ្មោះលីម សុ​ធន់ អាយុ​១៤​ឆ្នាំ​, ៣. ឈ្មោះម៉ូ​វ និមល អាយុ​១៥​ឆ្នាំ​, ៤. ឈ្មោះសេង ពិសិដ្ឋ អាយុ​១៦​ឆ្នាំ , ៥. ឈ្មោះគឹម វុត្ថា អាយុ​១៥​ឆ្នាំ​, ៦. ឈ្មោះហាក់ រិទ្ធី អាយុ​១៤​ឆ្នាំ​, ​៧. ឈ្មោះឃុន កុក​ម៉េង អាយុ​១៥​ឆ្នាំ​, ៨. ឈ្មោះថន និ​រ័​ត្ត អាយុ​១៦​ឆ្នាំ​, ៩. ឈ្មោះលី ម៉េង​ឡាយ អាយុ​១៧​ឆ្នាំ​, ១០. ឈ្មោះធី​ម ម៉េង​លាង អាយុ​១៤​ឆ្នាំ​, ១១. ឈ្មោះផាត ដា​វីត អាយុ​១៥​ឆ្នាំ​, ១២. ឈ្មោះឈួន ម៉េង​លាង អាយុ ១៥​ឆ្នាំ​, ១៣. ឈ្មោះ​ឡេង បញ្ញា អាយុ​១៥​ឆ្នាំ​, ១៤. ឈ្មោះហ៊ុន វ​ណ្ណី អាយុ​១៦​ឆ្នាំ​, ១៥. ឈ្មោះវ៉ន សិរី​សុ​ភ័​ក្ត អាយុ​១៧​ឆ្នាំ​, និង​១៦. ឈ្មោះផាន ផានិត អាយុ​១៦​ឆ្នាំ ។

ប្រភពដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង១៦នាក់នេះ ដោយសារតែពួកគេ​បានបង្កភាពអសន្តិសុខ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ដោយបានជ្រែម៉ូតូ ដេញកាប់គ្នាពេញផ្លូវ ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ។ ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ សមត្ថកិច្ចដកហូតបាន ម៉ូតូ៨គ្រឿង និងដាវស៉ាម៉ូរ៉ៃ១ដើម។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក​​ព្រៃឈរ ដើម្បីអប់រំ និងធ្វើកិច្ចសន្យា៕ សហការី

c1

...

c2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print