អ្នកញៀនល្បែងស៊ីសង(បៀរ) ១៧នាក់ត្រូវនរគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនរគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញចុះបង្ក្រាបផ្ទះលេងល្បែងស៊ីសង(បៀរ) ចាប់បានអ្នកញៀនល្បែងប្រុសស្រី១៧នាក់ រួមទាំងដកហូតវត្ថុតាងមានបៀរ សម្រាប់លេង ជាច្រើនប្រអប់ និងលុយមួយចំនួន។

ករណីនេះបានធ្វើឡើង កាលពីវេលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ១០A ផ្លូវ២៤៣ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ម្ចាស់ទីតាំងមានឈ្មោះ អ៊ូ សុធា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១០A ផ្លូវ២៤៣ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបើកលេងល្បែងខាងលើ បាននាំគ្នានិយាយថា ផ្ទះបើកលេងល្បែងស៊ីសងខាងលើនេះ បានបើកលេងជាយូរមកហើយ ទើបមកដល់ថ្ងៃកើតហេតុនេះ កម្លាំងនរគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះមកបង្រ្កាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីដែលកំពុងលេងបៀរចំនួន១៧នាក់ ប្រុស៣នាក់ រួមទាំងដកហូតវត្ថុតាងបានបៀរ សម្រាប់លេង ជាច្រើនប្រអប់ និងលុយមួយចំនួនផងដែរ ។

ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងទាំង១៧នាក់នេះរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញដើម្បី ចាត់ការតាមច្បាប់ ៕ ស ដារ៉ា

a1

a2

a3

a4

a5

a6

...

a7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print