ខេត្តកំពង់ចាម ៖ កេ្មងទំនើង១៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកព្រៃឈរ សហការជាមួយ ការិយាល័យទ្រហ្មទណ្ឌខេត្តកំពង់ចាម ឃាត់ខ្លួន ដើម្បីយកមកអប់រំ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើង១៦នាក់ ដែលត្រូវបានឃាត់ខ្លួននេះ ជាសិស្សវិទ្យាល័យព្រៃទទឹង រួមមាន ទី១. ឈ្មោះឃុន លីហង អាយុ១៥ឆ្នាំ, ២. ឈ្មោះលីម សុធន់ អាយុ១៤ឆ្នាំ, ៣. ឈ្មោះម៉ូវ និមល អាយុ១៥ឆ្នាំ, ៤. ឈ្មោះសេង ពិសិដ្ឋ អាយុ១៦ឆ្នាំ , ៥. ឈ្មោះគឹម វុត្ថា អាយុ១៥ឆ្នាំ, ៦. ឈ្មោះហាក់ រិទ្ធី អាយុ១៤ឆ្នាំ, ៧. ឈ្មោះឃុន កុកម៉េង អាយុ១៥ឆ្នាំ, ៨. ឈ្មោះថន និរ័ត្ត អាយុ១៦ឆ្នាំ, ៩. ឈ្មោះលី ម៉េងឡាយ អាយុ១៧ឆ្នាំ, ១០. ឈ្មោះធីម ម៉េងលាង អាយុ១៤ឆ្នាំ, ១១. ឈ្មោះផាត ដាវីត អាយុ១៥ឆ្នាំ, ១២. ឈ្មោះឈួន ម៉េងលាង អាយុ ១៥ឆ្នាំ, ១៣. ឈ្មោះឡេង បញ្ញា អាយុ១៥ឆ្នាំ, ១៤. ឈ្មោះហ៊ុន វណ្ណី អាយុ១៦ឆ្នាំ, ១៥. ឈ្មោះវ៉ន សិរីសុភ័ក្ត អាយុ១៧ឆ្នាំ, និង១៦. ឈ្មោះផាន ផានិត អាយុ១៦ឆ្នាំ ។
ប្រភពដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង១៦នាក់នេះ ដោយសារតែពួកគេបានបង្កភាពអសន្តិសុខ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ដោយបានជ្រែម៉ូតូ ដេញកាប់គ្នាពេញផ្លូវ ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ។ ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ សមត្ថកិច្ចដកហូតបាន ម៉ូតូ៨គ្រឿង និងដាវស៉ាម៉ូរ៉ៃ១ដើម។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីអប់រំ និងធ្វើកិច្ចសន្យា៕ សហការី