ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងអំពីការចែកប័ណ្ណចាក់វ៉ាក់សាំង ជូនពលរដ្ឋ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ ខណៈប័ណ្ណនេះសំខាន់សម្រាប់ការប្រើប្រាស់ថ្ងៃក្រោយ សូមទៅយកកុំបីខាន។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា ការចែកប័ណ្ណចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន ៦ខណ្ឌនោះ រួមមាន៖ ខណ្ឌមានជ័យ ចំនួន៧សង្កាត់, ខណ្ឌកំបូល ចំនួន៧សង្កាត់, ខណ្ឌដង្កោចំនួន១២សង្កាត់ ខណ្ឌឫស្សីកែវចំនួន៣សង្កាត់ ខណ្ឌពោធិសែនជ័យចំនួន៧សង្កាត់ ខណ្ឌទួលគោកចំនួន១០សង្កាត់។
សូមជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៨០៣,១៦៩នាក់ ដែលស្មើនឹងប្រមាណ ៣៨.០៣% នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើង ១០លាននាក់៕
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ មានដូចខាងក្រោមនេះ៖