ក្រសួងការពារជាតិ៖​ អញ្ជើញពលរដ្ឋទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំង, ប័ណ្ណនេះសំខាន់សម្រាប់ការប្រើប្រាស់ថ្ងៃក្រោយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងអំពីការចែកប័ណ្ណចាក់វ៉ាក់សាំង ជូនពលរដ្ឋ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ​ ខណៈប័ណ្ណនេះសំខាន់សម្រាប់ការប្រើប្រាស់ថ្ងៃក្រោយ សូមទៅយកកុំបីខាន។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ការចែកប័ណ្ណចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន​ ៦ខណ្ឌនោះ រួម​មាន៖ ខណ្ឌមានជ័យ ចំនួន៧សង្កាត់, ខណ្ឌកំបូល ចំនួន៧សង្កាត់, ខណ្ឌដង្កោចំនួន១២សង្កាត់ ខណ្ឌឫស្សីកែវចំនួន៣សង្កាត់ ខណ្ឌពោធិសែនជ័យចំនួន៧សង្កាត់ ខណ្ឌទួលគោកចំនួន១០សង្កាត់។

សូមជម្រាបថា​ គិតត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៨០៣,១៦៩នាក់ ដែលស្មើនឹងប្រមាណ ៣៨.០៣% នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើង ១០លាននាក់៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ​ មានដូចខាងក្រោម​នេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print