តុលាកាថៃបានកាត់ទោសមនុស្ស៩២នាក់ ដែលចោទប្រកាន់ពីបទ ជួញដូរមនុស្សក្នុងនោះមាន មេទ័ពជាច្រើនរូប និងមន្ត្រីប៉ូលិស រួមទាំងមន្ត្រីនៅក្នុងតំបន់ ។
កាលពីថ្ងៃទី១៦ ខែមីនា តុលាការរឧក្រិដ្ឋកម្មទីក្រុងបាងកកបានចាប់ផ្តើមកាត់ទោស ករណីជួញដូរមនុស្សទ្រងទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ ដោយមានជនជាប់ចោទរហូតដល់ទៅ៩២នាក់ ។ ហេតុការខាងលើបានចាប់ផ្តើមនៅពេលដែលប៉ូលិស ប្រទះឃើញផ្នូគាប់ខ្មោចរួមដល់ទៅ៣៦នាក់ ស្ថិតនៅព្រំដែនប្រទេសថៃនិមីយ៉ានម៉ាកាលពីខែឧសភាឆ្នាំ២០១៥។
តាំងពីពេលនោះមកគេបានស្រាវជ្រាវរកឃើញការជួញដូមនុស្សទ្រងទ្រាយធំបំផុតទៅលើជនជាតិភាគតិច ROhingya ដែលបានចាកចេញពីប្រទេសមីយានម៉ា។ ក្រុមជួញមនុស្សខាងលើ មានតម្លៃរាប់លានដុល្លារ ។ ក្រុមជួញដូរមនុស្សបានឃុំខ្លួនពួគគត់នៅកណ្តាលព្រៃមុនពេលបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ី។
ក្រោយមកទៀតប៉ូលិសបានប្រទះឃើញផ្នូគប់ខ្មោចរួម១៣៩នាក់នៅជាប់ព្រំដែនមីយ៉ានម៉ា ។ តាំងពីពេលនោះមកប៉ូលិសបានបង្កើនការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជួញដូរមនុស្ស ដែលបានចោលនៅឆ្នេរសមុទ្រ ។ សកម្មភាពខាងលើបង្ករឲ្យមាន វិបត្តិជនភៀសខ្លួននៅតំបន់អាស៊ី ខណៈដែល ប្រទេស ជាច្រើនដូចជាឥណ្ឌូនេស៊ី ថៃ មីយ៉ានម៉ា បង់ក្លាឌែស បដិសេធទទួលជនភៀសខ្លួនទាំងនោះ។
មនុស្ស៩២នាក់រងការចោទប្រកាន់ពីបទជួញដូរមនុស្ស និងបទល្មើសជាច្រើនផ្សេងទៀត។ ជនជាប់ចោទទាំង៩២នាក់ មិនសារភាពទទួលកំហុសរបស់ខ្លួននោះឡើយក្នុងការសួរចម្លើយនាពេលកន្លងមក។ នៅពេលនេះមានមនុស្ស ប្រមាណ៥០នាក់ ដែលប៉ូលិសកំពុងតែតាមចាប់ខ្លួនពាក់ព័ន្ធនិងការជួញដូរមនុស្ស។
សាក្សីដែលជាជនជាតិរ៉ូហីយ៉ាបានសារភាពនៅមុខតុលាការថា ថា ក្រុមជួញដូរមនុស្សបានកុហុកលោកថាទៅធ្វើការសំណងនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រាក់ខែខ្ពស់។ នៅពេលដំបូងលោកបានធ្វើដំណើរលើកបាលដ៏ស្រស់ស្អាត់បន្ទាប់មានទូរទស្ស ម៉ាស៊ីនត្រជាក់ អាហា៣ពេល។ ក្រោយមក ពួគគេបានបញ្ចូនឡើងទូកតូចមានមនុស្សដល់ទៅ២៧០នាក់ មានការយាមល្បាតយ៉ាងតឹងតែង មានអាហាតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។
ដំណាក់កាលកាត់ទោសអូសបន្លាយរហូតដល់១ឆ្នាំ ហើយ មានសាក្ស៊ីដែលជាជនរង្គ្រោះ៤០០នាក់ ។ អង្គការអន្តរជាតិបង្ហាញការព្រួយបាមរម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសាក្សីទាំងនោះ ខ្លាចគេលួចធ្វើឃាត់ បំបិទមាត់ ៕ ម៉ែវ សាធី