​មនុស្ស​៩២​នាក់​ត្រូវ​បាន​តុលាការ​ថៃ​កាត់ទោស​ពាក់ព័ន្ធ​ និង​ការ​ជួញដូរ​មនុស្ស​

ចែករំលែក៖

Human trafficking suspects arrive at the criminal court in Bangkok, Thailand, November 10, 2015. REUTERS/Athit Perawongmetha

​តុលាកា​ថៃ​បាន​កាត់ទោស​មនុស្ស​៩២​នាក់​ ដែល​ចោទប្រកាន់​ពី​បទ​ ជួញដូរ​មនុស្ស​ក្នុង​នោះ​មាន​ មេទ័ព​ជា​ច្រើន​រូប​ និង​មន្ត្រី​ប៉ូលិស​ រួម​ទាំង​មន្ត្រី​នៅ​ក្នុង​តំបន់​ ។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ តុលាការ​រ​ឧក្រិដ្ឋកម្ម​ទីក្រុង​បាងកក​បាន​ចាប់ផ្តើម​កាត់ទោស​ ករណី​ជួញដូរ​មនុស្ស​ទ្រ​ង​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​មាន​ជនជាប់ចោទ​រហូត​ដល់​ទៅ​៩២​នាក់​ ។​ ហេតុ​ការ​ខាងលើ​បាន​ចាប់ផ្តើម​នៅ​ពេល​ដែល​ប៉ូលិស​ ប្រទះ​ឃើញ​ផ្នូ​គាប់​ខ្មោច​រួម​ដល់​ទៅ​៣៦​នាក់​ ស្ថិត​នៅ​ព្រំដែន​ប្រទេស​ថៃ​និ​មី​យ៉ា​ន​ម៉ា​កាលពី​ខែឧសភា​ឆ្នាំ​២០១៥​។​

​តាំងពី​ពេល​នោះ​មក​គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​ការ​ជួញដូ​មនុស្ស​ទ្រ​ង​ទ្រាយ​ធំ​បំផុត​ទៅ​លើ​ជនជាតិភាគតិច​ ROhingya​ ដែល​បាន​ចាក​ចេញពី​ប្រទេស​មី​យាន​ម៉ា​។​ ក្រុម​ជួញ​មនុស្ស​ខាងលើ​ មាន​តម្លៃ​រាប់​លាន​ដុល្លារ​ ។​ ក្រុម​ជួញដូរ​មនុស្ស​បាន​ឃុំខ្លួន​ពួ​គ​គត់​នៅ​កណ្តាល​ព្រៃ​មុន​ពេល​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​ក្រោយមក​ទៀត​ប៉ូលិស​បាន​ប្រទះ​ឃើញ​ផ្នូ​គប់​ខ្មោច​រួម​១៣៩​នាក់​នៅ​ជាប់​ព្រំដែន​មី​យ៉ា​ន​ម៉ា​ ។​ តាំងពី​ពេល​នោះ​មក​ប៉ូលិស​បាន​បង្កើន​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជួញដូរ​មនុស្ស​ ដែល​បាន​ចោល​នៅ​ឆ្នេរសមុទ្រ​ ។​ សកម្មភាព​ខាងលើ​បង្ករ​ឲ្យ​មាន​ វិបត្តិ​ជនភៀសខ្លួន​នៅ​តំបន់​អាស៊ី​ ខណៈ​ដែល​ ប្រទេស​ ជា​ច្រើន​ដូច​ជា​ឥណ្ឌូ​នេ​ស៊ី​ ថៃ​ មី​យ៉ា​ន​ម៉ា​ បង់​ក្លា​ឌែ​ស​ បដិសេធ​ទទួល​ជនភៀសខ្លួន​ទាំងនោះ​។​

​ហេតុ​ការ​កាន់តែ​ទទួល​ការ​ចាប់​អារម្ភ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ ក្នុង​ពេល​នេះ​មន្ត្រី​ប៉ូលិស​មួយ​រូប​លោក​Paween​ Pongsirin​ រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ ហើយ​លោក​បាន​និយាយ​ថា​លោក​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​របស់​ខ្លួន​ ពេល​ដឹង​ថា​មាន​មន្ត្រីជាន់ខ្ពស់​ថៃ​ជា​ច្រើន​រូប​ពាក់ព័ន្ធ​និង​ការ​ជួញដូរ​មនុស្ស​។​ លោក​បាន​ស្នើរ​សុំ​ភៀសខ្លួន​នយោបាយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។​

​មនុស្ស​៩២​នាក់​រង​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​ និង​បទល្មើស​ជា​ច្រើន​ផ្សេង​ទៀត​។​ ជនជាប់ចោទ​ទាំង​៩២​នាក់​ មិន​សារភាព​ទទួលកំហុស​របស់​ខ្លួន​នោះ​ឡើយ​ក្នុង​ការ​សួរ​ចម្លើយ​នា​ពេល​កន្លង​មក​។​ នៅ​ពេល​នេះ​មាន​មនុស្ស​ ប្រមាណ​៥០​នាក់​ ដែល​ប៉ូលិស​កំពុង​តែ​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​និង​ការ​ជួញដូរ​មនុស្ស​។​

​សាក្សី​ដែល​ជា​ជនជាតិ​រ៉ូ​ហី​យ៉ា​បាន​សារភាព​នៅ​មុខ​តុលាការ​ថា​ ថា​ ក្រុម​ជួញដូរ​មនុស្ស​បាន​កុ​ហុ​ក​លោក​ថា​ទៅ​ធ្វើការ​សំណង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​មាន​ប្រាក់ខែ​ខ្ពស់​។​ នៅ​ពេល​ដំបូង​លោក​បាន​ធ្វើ​ដំណើរ​លើក​បាល​ដ៏​ស្រស់​ស្អាត់​បន្ទាប់​មាន​ទូរ​ទស្ស​ ម៉ាស៊ីនត្រជាក់​ អាហា​៣​ពេល​។​ ក្រោយមក​ ពួ​គ​គេ​បា​នប​ញ្ចូ​ន​ឡើង​ទូក​តូច​មាន​មនុស្ស​ដល់​ទៅ​២៧០​នាក់​ មានការ​យាមល្បាត​យ៉ាង​តឹងតែង​ មាន​អាហា​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។​

...

​ដំណាក់កាល​កាត់ទោស​អូស​បន្លាយ​រហូត​ដល់​១​ឆ្នាំ​ ហើយ​ មាន​សា​ក្ស៊ី​ដែល​ជា​ជនរ​ង្គ្រោះ​៤០០​នាក់​ ។​ អង្គការ​អន្តរជាតិ​បង្ហាញ​ការ​ព្រួយ​បា​មរ​ម្ភ​យ៉ាង​ខ្លាំង​ពី​សុ​វត្ថិ​ភាព​សាក្សី​ទាំងនោះ​ ខ្លាច​គេ​លួច​ធ្វើឃាត់​ បំបិទមាត់​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print