ផ្ទុះយ៉ាងខ្លាំងបណ្តាលឲ្យអគារកម្ពស់៣ជាន់នៅបង់ក្លាដែសបាក់ស្រុត ស្លាប់និងរបួស៦០នាក់

ចែករំលែក៖

កម្លាំងប៉ូលិសបង់ក្លាដេស បានឲ្យដឹងថា មានមនុស្ស ៧នាក់ស្លាប់ និងជាង ៥០នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារកម្ពស់៣ជាន់ ដោយសារតែការផ្ទុះហ្គាសនៅកណ្តាលរដ្ឋធានី បង់ក្លាដេសកាលពីថ្ងៃទី ២៧ខែមិថុនា ។

ហេតុការណ៍ផ្ទុះកើតឡើងនៅក្នុងតំបន់ Moghbazar ក្នុងរដ្ឋធានី Dhaka ។ មូលហេតុបណ្តាលឲ្យផ្ទុះកំពុងតែបើកការស្រាវជ្រាវ។ ប៉ូលិសទីក្រុងDhaka លោក Shafiqul Islam បានឲ្យដឹងថា អគារ៧ខ្នងនៅក្បែរនេះ និងរថយន្តក្រុង៣គ្រឿង រងការខូចខាតដោយសារតែការផ្ទុះខាងលើ។

លោក Shafiqul បានឲ្យដឹងថា នេះអាចជាសកម្មភាពកើតឡើងដោយចេតនា ក្រោយពេលរដ្ឋធានីបង់ក្លាដេសប្រឈមនឹងហេតុការណ៍គ្រោះថ្នាក់បែបនេះកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក ។ មន្ត្រីប៉ូលិសក្នុងតំបន់បញ្ជាក់ថា មូលហេតុអាចបង្កឡើងដោយការផ្ទុះបំពង់បង្ហូរហ្គាស ។ ក្រុមឯកទេសដោះមីនក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមីនផងដែរ។

រូបភាពបានបង្ហាញឲ្យឃើញថា បំណែកបាក់បែកគ្រប់ដណ្តប់ពេញផ្លូវ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការផ្ទុះ ធ្វើឲ្យអគារដែលមានភោជនីយដ្ឋាន ហាងលក់ទំនិញ…ក្លាយទៅជា គំនរបាក់បែក។
ចំណែកការបាក់ស្រុងអគារនៅអាមេរិក រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់ Miami-Dade County រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ០៩នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនឡើងដល់ជាង ១៥០នាក់ ដែលធ្វើឱ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការខកចិត្តយ៉ាងខ្លាំង ចំពោះល្បឿននៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។
ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ០៩នាក់នៅថ្ងៃអាទិត្យ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គ្មាននរណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំ ផ្នែកនៃអគារកម្ពស់ ១២ជាន់នោះមក៕

ដោយ៖ធីរីណា

...


ការផ្ទុះនៅអគារកម្ពស់បីជាន់ត្រូវបានគេជឿជាក់ថាបណ្តាលមកពីការផ្ទុះហ្គាស។ រូបភាព៖ BDNews24
BDNews24

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print