ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​៖​ បន្តផ្ដល់អំណោយមូលនិធិ ខ២៧ ប្រគល់ជូនក្រុមគ្រួសារអ្នកមានវិជ្ជមានកូវីដ-១៩ចំនួន៤នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោកឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានចាត់តំណាង នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនក្រុមគ្រួសារ ឈ្មោះ ទូច ឈឿន អាយុ៥៤ឆ្នាំ មានសមាជិក៦នាក់ វិជ្ជមានកូវីដ១៩ចំនួន៤នាក់ ដែលមានជីវភាពក្រីក្រ រស់នៅបន្ទប់ជួល ស្ថិតក្នុងក្រុម៧ ភូមិ៣ សង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ជួន​ ណារិន្ទ​ បានបញ្ជាក់ថា​ អំណោយរួមមាន៖​ អង្ករ២០គីឡូ ,មីមួយកេស, ត្រីខកំប៉ុងមួយឡូ, ទឹកត្រី១ដប, ទឹកសុីអុីវ១ដប, ស្ករមួយគីឡូ, អំបិលមួយគីឡូ, ប៊ីចេង ២៥០ក្រាម​ និង​ប្រេងឆាមួយលីត្រ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២៦ ខែមិថុនា​ នាពេលថ្មីៗនេះដែរ​ លោកស្នងការ​ បានចាត់តំណាងនាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនគ្រួសារ ដែលមានជីវភាពក្រីក្រ ចំនួន៨គ្រួសារ​ មានដូចខាងក្រោម​៖

គ្រួសារទី១៖ ឈ្មោះ ស៑ន សេន អាយុ ៧៨ឆ្នាំ រស់នៅពីរអ្នកយាយនិងតា ស្ថិតក្នុងភូមិព្រៃ ស្មាច់ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

គ្រួសារទី២៖ ឈ្មោះ ឃន សម័យ អាយុ ៨២ឆ្នាំ រស់នៅពីនាក់យាយនិងតា ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

គ្រួសារទី៣៖ ឈ្មោះ ឃុន យឿង អាយុ៧៥ឆ្នាំ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។

គ្រួសារទី៤៖ ឈ្មោះ គាម ខ្នេត អាយុ៥១ឆ្នាំ រស់នៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។

គ្រួសារទី៥៖ ឈ្មោះ ង៉ែត យឿន អាយុ៦៨ឆ្នាំ មេម៉ាយ រស់នៅ ភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។

គ្រួសារទី៦៖ ឈ្មោះ ងែត ទូច អាយុ ៦៥ឆ្នាំ រស់នៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។

គ្រួសារទី៧៖ ឈ្មោះ ខឿន សុខុង អាយុ៤៣ឆ្នាំ ធ្លាប់កើតជំងឺកូវីដ-១៩ បច្ចុប្បន្នជាហើយ រស់នៅក្រុម៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

គ្រួសារទី៨៖ ឈ្មោះ ពេជ្យ ចាន់រឿន អាយុ៥១ឆ្នាំ កូន៧នាក់ រស់នៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ដោយក្នុងមួយគ្រួសារៗទទួលបានអំណោយរួមមាន៖​ អង្ករ១០គីឡូ ,មីមួយកេស, ត្រីខកំប៉ុងមួយឡូ, ទឹកត្រី១ដប, ទឹកសុីអុីវ១ដប, ស្ករមួយគីឡូ, អំបិលមួយគីឡូ,ប៊ីចេង ២៥០ក្រាមនិង ប្រេងឆាមួយលីត្រ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print