អន្តរជាតិ៖ បេីយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ ដេីម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ ៦៦ប្រទេសឱ្យចូលមកកម្សាន្ត ដោយចាប់ផ្ដើមពីគម្រោង «Phuket Sandbox» នៅកោះភូកេត។ ជាក់ស្ដែងចំពោះ វិញ្ញាបនប័ត្រចូលប្រទេសថៃ (COE) ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។
ទីភ្នាក់ងារសារព័ត៌មាន The Nation បន្តថា ឥឡូវនេះអ្នកធ្វើដំណើរមកពីប្រទេសដែលមានរាយឈ្មោះខាងក្រោមនេះ អាចចុះឈ្មោះចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដោយបញ្ជីនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ពីរខែម្តងដោយផ្អែកលើស្ថានភាពCovid-19 របស់ប្រទេសនីមួយៗ។
សូមជម្រាបថា អ្នកទេសចរដែលអាចដាក់ពាក្យសុំចូលប្រទេសថៃ តាមគម្រោង «Phuket Sandbox» ដែលត្រូវបានអនុញ្ញាតក្នុងពេលបច្ចុប្បន្ននេះមានដូចជា៖ Albania, Andora ,Antigua and Barbuda, Australia, Austria, Azerbaijan, Bahrain, Barbados
Belgium, Bhutan,Brunei,Bulgaria, Cambodia, Canada, Chile, China, Croatia, Cyprus, Czech Republic Denmark, Dominica, Estonia,Finland,France,Germany,Greece,Hungary,Iceland, Ireland,Israel,Italy,Kuwait, Laos, Latvia ,Lithuania, Luxembourg, Malta, Mauritius, Mauritius ,Monaco, Morocco ,Myanmar ,The Netherlands ,New Zealand ,Norway ,Poland ,Portugal ,Qatar ,Romania ,Russia ,San Marino ,Serbia ,Singapore ,Slovakia ,Slovenia ,South Korea ,Spain ,Sweden ,Switzerland ,Turkey ,United Arab Emirates ,
United Kingdom ,United States ,Vietnam ,Hong Kong ,Macau ,Taiwan។
គួរបញ្ជាក់ថា គម្រោង «Phuket sandbox » គឺជាគម្រោងដ៏សំខាន់មួយក្នុងការងើបឡើងវិញនៃវិស័យទេសចរថៃ ដោយភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង Covid-19 ចំនួនពីរដូសរួច នឹងត្រូវបានអនុញ្ញាតឱ្យទៅម្សន្តនៅកោះនេះចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៕ដោយ៖សហការី