ប្រទេស​ថៃ៖​ បើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពី ៦៦ប្រទេស ទៅកាន់កោះភូកេត ក្នុងនោះមានកម្ពុជាផងដែរ

ចែករំលែក៖

អន្តរជាតិបេីយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថាប្រទេសថៃដេីម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ ៦៦ប្រទេសឱ្យចូលមកកម្សាន្តដោយចាប់ផ្ដើមពីគម្រោង «Phuket Sandbox» នៅកោះភូកេត។ជាក់ស្ដែងចំពោះវិញ្ញាបនប័ត្រចូលប្រទេសថៃ (COE) ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃចន្ទទី២៨ខែមិថុនាឆ្នាំ២០២១ម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មាន The Nation បន្តថាឥឡូវនេះអ្នកធ្វើដំណើរមកពីប្រទេសដែលមានរាយឈ្មោះខាងក្រោមនេះអាចចុះឈ្មោះចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដោយបញ្ជីនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ពីរខែម្តងដោយផ្អែកលើស្ថានភាពCovid-19 របស់ប្រទេសនីមួយៗ។

សូមជម្រាបថាអ្នកទេសចរដែលអាចដាក់ពាក្យសុំចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដែលត្រូវបានអនុញ្ញាតក្នុងពេលបច្ចុប្បន្ននេះមានដូចជា៖ Albania, Andora ,Antigua and Barbuda, Australia, Austria, Azerbaijan, Bahrain, Barbados

Belgium, Bhutan,Brunei,Bulgaria, Cambodia, Canada, Chile, China, Croatia, Cyprus, Czech Republic Denmark, Dominica, Estonia,Finland,France,Germany,Greece,Hungary,Iceland, Ireland,Israel,Italy,Kuwait, Laos, Latvia ,Lithuania, Luxembourg, Malta, Mauritius, Mauritius ,Monaco, Morocco ,Myanmar ,The Netherlands ,New Zealand ,Norway ,Poland ,Portugal ,Qatar ,Romania ,Russia ,San Marino ,Serbia ,Singapore ,Slovakia ,Slovenia ,South Korea ,Spain ,Sweden ,Switzerland ,Turkey ,United Arab Emirates ,

United Kingdom ,United States ,Vietnam ,Hong Kong ,Macau ,Taiwan

គួរបញ្ជាក់ថា គម្រោង «Phuket sandbox » គឺជាគម្រោងដ៏សំខាន់មួយក្នុងការងើបឡើងវិញនៃវិស័យទេសចរថៃ ដោយភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង Covid-19 ចំនួនពីរដូសរួច នឹងត្រូវបានអនុញ្ញាតឱ្យទៅម្សន្តនៅកោះនេះចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៕ដោយ៖សហការី

...

Scenic Phuket landscape. Seascape and paradisiacal and idyllic beach. Scenery Thailand sea and island .Adventures and exotic travel concept


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print