ល្ងាចមិញនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានកិច្ចប្រជុំពិគ្រោះយោបល់មួយរវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបេសកកម្មរបស់ធនាគារពិភពលោក

ចែករំលែក៖

ភ្នំពេញៈ​ នៅល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ នេះនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានកិច្ចប្រជុំពិគ្រោះយោបល់មួយរវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបេសកកម្មរបស់ធនាគារពិភពលោក ដែលដឹកនាំដោយលោក Ousmane Dione, Practice Manager, Water Global Practice; និងលោក Nathan Belete, Practice Manager, Agriculture Global Practice ទទួលបន្ទុកការងារបច្ចេកទេសកសិកម្ម និងទឹក ដើម្បីធ្វើការរៀបចំយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង នៃការអភិវឌ្ឍវិស័យកសិកម្ម និងទឹកនៅកម្ពុជា តាមរយៈការសិក្សានិងការរៀបចំផែនការមេនៃការអភិវឌ្ឍវិស័យធារាសាស្រ្តនៅកម្ពុជា ។ សូមបញ្ជាក់ថាបេសកកម្មរបស់ធនាគារពិភពមកនាពេលនេះគឺជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ភាគីកម្ពុជាកន្លងមក ក្នុងការរៀបចំផែនការមេការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ៕​ សុខ​ ខេមរា

image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print