អភិបាល​ខេត្ត​ព្រះសីហនុ​៖​ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ​ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម”ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកស្រី​ ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាមេរិក
២. លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខា និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល
៣.លោកឧកញ៉ា ស៊ុន រី អនុប្រធានកិត្តិយសសាខា និងលោកស្រី​ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លាអាមេរិក
៤.លោកឧញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកស្រី​ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លាអាមេរិក
៥.លោកឧកញ៉ា តាន់ តាក់ អនុប្រធានកិត្តិយសសាខា និងលោកស្រី​ ឧបត្ថម្ភថវិកា ៥.០០០ដុល្លាអាមេរិក
៦.លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន ២០០.០០០រៀល និង ៥០០ដុល្លាអាមេរិក
៧.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកា ៥.៥៨៣.០០០រៀល និង២.១០០ ដុល្លាអាមេរិក
៨.លោក ឌំុ នឿន អាហាដ្ឋានអង្គរប៊ិច អូឈើទាល ឧបត្ថម្ភថវិកា ១.០០០ដុល្លាអាមេរិក ។

ក្នុង​ឱកាស​នោះ​ លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមានសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។

ជាមួយគ្នានេះ​ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា លោក លោកស្រី និងបងប្អូនសប្បុ រសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធានថវិកា សម្ភារៈដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋខ្វះខាតស្បៀងបានទាន់ពេលវេលា ។

លោក​ គួច​ ចំរើន​ បានបញ្ជាក់ថា យើងពិនិត្យឃើញក្រុមគ្រូពេទ្យរបស់យើងបានអនុវត្តបានត្រឹមត្រូវមិនមានការឆ្លងកូវីដ ព្រោះគ្រូពេទ្យយើងបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ យ៉ាងតិច២ ឬ ៣ដង ការ អនុវត្តវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការឆ្លងជំងឺកូវីដ ព្រោះការរក្សាគម្លាតសុវត្ថិភាព និងធ្វើអនាម័យ ពាក់ម៉ាសជាអាវក្រោះទី១ ការចាក់វ៉ាក់សាំងជាអាវក្រោះទី២ ទន្ទឹមនោះយើងក៏បានធ្វើកិច្ចការពីរ ទី១.មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ ទី២.យើងមានម៉ាស៊ីនផលិតអុកស៊ីសែន ដោយមិនចាំបាច់ឡើងទៅដឹកអុកស៊ីសែនមកពីរាជធានីភ្នំពេញ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print