រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីជូនដំណឹងស្ដីពី មរណភាពបុរសជនជាតិខ្មែរចំនួន ០២នាក់ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង , រដ្ឋបាលខេត្តកំពង់ឆ្នាំង – សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា បុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលមានរាយនាមដូចខាងក្រោម៖
១. ឈ្មោះ ឡូត ហេង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ-១៩ បានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច វេលាម៉ោង ០៩:៤៥នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ដោយអាការរៈហត់ដង្ហក់ខ្លាំង ទោះបីមានការយកចិត្តទុកដាក់ព្យាបាល តាមបច្ចេកទេសក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ០២:៥០នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

២. ឈ្មោះ ឡុច ឡាញ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង វេលាម៉ោង ០៣:៣០នាទី ដោយអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ ក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបាន ទទួលមរណភាពនៅវេលាម៉ោង ០៨:៥០នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ការសន្និដ្ឋានរបស់គ្រូពេទ្យ៖
១. អ្នកជំងឺឈ្មោះ ឡូត ហេង ខាងលើ បានមរណភាពដោយសាររលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។

២. អ្នកជំងឺឈ្មោះ ឡុច ឡាញ ខាងលើ បានមរណភាពដោយសាររលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print