អភិបាល​ខេត្ត​ព្រៃវែង​៖​ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធ អនឡាញ ហ្សូម (online zoom)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយសាលាខេត្ត និងប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។

របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖

១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២- ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ និងសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។

៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៣។

៤- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តៈ
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
– គណៈកម្មាធិការលទ្ធកម្មខេត្ត

៥- បញ្ហាផ្សេងៗ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print