ស្នងការនគរបាលខេត្តព្រះសីហនុ​៖​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈ ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​នេះ​ បានបញ្ជាឱ្យការិយាល័យទទួលផែនការងារភស្តុភារ​ និងហិរញ្ញវត្ថុ​ខេត្ត​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈបន្ថែម​ទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​ ជាពិសេសអធិការក្រុងកោះរ៉ុង​ ដេីម្បីចែកជូនដល់នគរបាលដែលឈរជេីងការពារសុវត្ថិភាព​ សន្តិសុខ​ និងការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩​។

ជាក់ស្ដែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ ជួន​ ណារិន្ទ​ បានបញ្ជាក់ថា​ ស្បៀង​ និងភេសជ្ជៈខាងលើនេះ​ រួមមាន៖

-​ អង្ករ​ ចំនួន​ ៥៥បាវ​ (ខ្នាត​ ៥០គីឡូ)
​-​ មី​ ចំនួន​ ៩០កេសតូច
​-​ ភេសជ្ជៈចំនួន​ ៤៤កេស
​-​ នំកញ្ចប់​ចំនួន​ ៣០កេស
-​ ទឹកបរិសុទ្ធ​ចំនួន​ ១២០កេស
​-​ ទឹកត្រី​ ចំនួន​ ៣៥យូរ
​-​ ទឹកសុីអុីវ​ចំនួន​ ៣៥​យូរ​។

បន្ថែមពីនេះ លោកស្នងការ ក៏បានក្រើនរំលឹកដល់កម្លាំងទាំងអស់. ត្រូវនាំគ្នាចូលរួមឱ្យបាននូវវិធានការ​ “៣ការពារ​ និង៣កុំ”​ របស់ក្រសួងសុខាភិបាល​ និងប្រសាសន៍របស់សម្ដេចតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្រ្តីកម្ពុជា​ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print