លោក សូផាត យុត្តិធន បាននាំយកថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលបុណ្យសព លោក ចេង ប៊ុនឃាង

ចែករំលែក៖

ភ្នំពេញ, លោក សូផាត យុត្តិធន នាយករងខុទ្ទកាល័យ បាននាំយកថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលបុណ្យសពលោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ត្រូវជាកូនប្រសាររបស់លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី) ដែលបានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ១២៖៥០នាទី នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសដ៏សោកសង្រេងនោះ លោក សូផាត យុត្តិធន ក៏បាននាំមកនូវសាររំលែកទុក្ខរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់ក្រុមគ្រួសារចំពោះមរណភាពរបស់លោក ចេង ប៊ុនឃាង គឺជាការបាត់បង់នូវកូនប្រុស កូនប្រសារ និងឱពុកដែលប្រកបដោយកត្តញ្ញូតាធម៌ និងក៏ដូចជាបាត់បង់នូវបញ្ញាវ័ន្តដែលប្រកបដោយបញ្ញាញាណមួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើអង្គភាពផងដែរ ។

លោក ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធរបស់ លោក ចេង ប៊ុនឃាង ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សពរបស់លោក ចេង ប៊ុនឃាង ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ១៤៧ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print