មេដឹកនាំ​រុស្ស៊ី​៖ ចោទប្រកាន់សហរដ្ឋអាមេរិកថា ជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនាវាពិឃាតរបស់អង់គ្លេស

ចែករំលែក៖

  1. អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​សម្តីលោក វ្លាឌីមៀ ពូទីន​ ប្រធានាធិបតីរុស្ស៊ី​ បានប្រកាសនៅថ្ងៃពុធនេះដែរ​ ដោយ​ចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញវត្តមាននាវាចម្បាំងពិឃាតរបស់អង់គ្លេស នៅឯនាយឆ្នេរសមុទ្រនៃតំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានបញ្ចូលជាទឹកដីរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ រដ្ឋាភិបាល​រុស្សុី​ កាលពីសប្តាហ៍មុន​ បានអះអាងថា ខ្លួនបានបាញ់ព្រមាននាវាពិឃាតរបស់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង នៅដែលនាវានោះបានឆ្លងកាត់ក្បែរឧបទ្វីបគ្រីមៀនៅសមុទ្រខ្មៅ នៅក្នុងអ្វីដែលទីក្រុងម៉ូស្គូបានហៅថា ជាការរំលោភលើដែនទឹករបស់ខ្លួន។

បេីតាមប្រធានាធិបតីរុស្ស៊ី​ លោក វ្លាឌីមៀ ពូទីន​ បាននិយាយនៅក្នុងសន្ទរកថាប្រចាំឆ្នាំតាមទូរទស្សន៍នៅថ្ងៃពុធទី៣០មិថុនា​ យ៉ាងដូច្នេះ​ថា៖ «វាជាការបង្កហេតុយ៉ាងច្បាស់…វាពិតជាស្មុគស្មាញ ខណៈដែល(នាវាពិឃាតនោះ) មិនត្រឹមតែត្រូវបានបញ្ជាដោយចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែសហរដ្ឋអាមេរិកក៏ជាអ្នកនៅពីក្រោយរឿងនេះដែរ»។

បន្ថែមពីនេះ​ ជាភ័ស្តុតាង​លោកប្រធានាធិបតីរុស្ស៊ី​ ក៏បានសង្កត់ធ្ងន់ថា៖ មុនពេលនាវាចក្រភពអង់គ្លេសចូលក្នុងដែនទឹករបស់ខ្លួនកាលពីសប្តាហ៍មុននោះ​ គឺយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់អាមេរិក​ បានហោះចេញពីដែនអាកាសយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) នៅក្នុងប្រទេសក្រិក។ ប៉ុន្តែ​ទោះជាយ៉ាងណា លោក ពូទីន​ មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print