អារ៉ាប់រួមនិងអុីស្រាអែលចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អារ៉ាប់រួម (UAE)កាលពីចុងខែមិថុនា រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Yair Lapid និងសមភាគី អារ៉ាប់រួម លោកAbdullah bin Zayed Al Nahy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេដ្ឋកិច្ច ពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរ។

នៅលើបណ្តាញសង្គម រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Lapid បានបញ្ជាក់ថា «អុីស្រាអែល និង អារ៉ាប់រួមកំពុងធ្វើដំណើរឆ្ពោះទៅកាន់សន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ»។ កន្លងមករដ្ឋមន្ត្រីការបរទេសអុីស្រាអែល ក៏បានចូលរួមសម្ពោធស្ថានទូតថ្មីក្នុងប្រទេសអារ៉ាប់រួម ដែលជាស្ថានទូតដំបូងរបស់អុីស្រាអែលនៅក្នុងប្រទេសតំបន់ឈូងសមុទ្រ។
នេះជាដំណើរទស្សនកិច្ចទៅកាន់អារ៉ាប់រួមជាលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអុីស្រាអែល ចាប់តាំងពីប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងការបរទេសគ្រប់ជ្រុងជ្រោយឡើងវិញ ។ ជាមួយនឹងការចុះហត្ថលេខាកាលពីខែសីហាឆ្នាំ២០២០ ប្រទេសអារ៉ាប់រួម ក្លាយទៅជាប្រទេសតំបន់ឈូងសមុទ្រទីបីហើយដែលបានបង្កើនទំនាក់ទំនងជាមួយអុីស្រាអែល បន្ទាប់ពីប្រទេសអេហ្ស៊ីបនៅឆ្នាំ១៩៧៩ និងប្រទេសហ្ស៊កដង់នៅឆ្នាំ១៩៩៤។
បន្ទាប់ពីប្រទេសអារ៉ាប់រួមបង្កើតទំនាក់ទំនងជាមួយប្រទេសអុីស្រាអែល នៅមានប្រទេសបារ៉ែន ស៊ូដង់ និងម៉ារ៉ុកក៏មានសកម្មភាពដូចគ្នានោះដែរ ក្នុងការបង្កើតទំនាក់ទំងជាមួយអុីស្រាអែល ។ កិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងការបរទេស រវាងអុីស្រាអែល អារ៉ាប់រួម និងបារ៉ែន បានចុះហត្ថលេខានៅថ្ងៃទី ១៥ខែកញ្ញាឆ្នាំ២០២០ នៅសេតវិមាន ។ ប៉ុន្តែកិច្ចព្រមព្រៀងនោះទទួលរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធអារ៉ាប់ ដោយសារតែដើរផ្ទុយនិឹងនយោបាយរបស់តំបន់ដែលបានគាំទ្រប៉ាឡេស្ទីន ៕ដោយ៖ធីរីណា

...

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅមជ្ឈឹមបូព៌ានៅលើបណ្តាញសង្គមធ្វីតទ័រលោក Lapid រដ្ឋមន្រ្តីក្រសួងការបរទេសបានសរសេរថា“ អ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួមកំពុងធ្វើដំណើរឆ្ពោះទៅរកសន្តិភាពដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរនិងតំបន់ទាំងមូល” មុននេះនាថ្ងៃដដែលរដ្ឋមន្ត្រីការបរទេសលោក Lapid បានសម្ពោធស្ថានទូតអ៊ីស្រាអែលនៅ UAE ដែលជាស្ថានទូតទីមួយរបស់រដ្ឋជ្វីហ្វនៅឈូងសមុទ្រ (រូបថត) ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print