ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលប្រពន្ធនិងម្ដាយយំសោកបោកខ្លួនស្តាយស្រណោះបុរសម្នាក់ដែលស្លាប់គាបជាប់លេីម៉ូតូនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
សពជនរងគ្រោះមានឈ្មោះ កៅ ចំរេីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ នាយទាហានកងយោធពលខេមរភូមិន្ទ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបាន
បង្ហេីបឱ្យដឹងថា មុនកេីតហេតុមានប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់ថា មានបុរសម្នាក់ដេកស្លាប់ជាប់លេីម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IO-8770 នៅផ្លូវ៥០ម៉ែត្រទាំងមានសភាពបែកក្បាល
ហូរឈាម រីឯម៉ូតូខ្ទេចផ្នែកខាងមុខរួញជាប់និឹងជនរងគ្រោះ ដោយគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុករថយន្តពីក្រោយ រួចហេីយរថយន្តបង្កមិនស្គាល់ម៉ាកបានបេីកគេចបាត់ស្រមោលដោយគ្មានអ្នកដឹង ។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ សាច់ញាតិក្រុមគ្រួសារ ជាពិសេសប្រពន្ធជនរងគ្រោះបានមកដល់ហើយយំសោកបោកខ្លួនរហូតសន្លប់បាត់ស្មារតី ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ