អាណោចអាធ័មណាស់! ធ្លាប់រៀនចេះដឹងដល់ឆ្នាំទី២​មហាវិទ្យាល័យ បែរជាធ្លាក់ខ្លួនឈឺរហូតពិការភ្នែកទាំងសងខាង ដេីរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ យុវជនពិការភ្នែកម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីដើរតាមផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចរថយន្តបង្កហេតុនោះព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ​ ចាន់​ សុខភាព ភេទប្រុស​ អាយុជាង២០ឆ្នាំ ជាជនពិការភ្នែក និងធ្លាប់ជានិស្សិតឆ្នាំទី២​ ស្នាក់នៅជាមួយឪពុកម្ដាយ​ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។

​ តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះធ្លាប់ជានិស្សិតឆ្នាំទី២ តែក្រោយមកក៏មានជំងឺរលាកស្រោមខួរក្បាល ហើយក្រុមគ្រួសារខិតខំយកទៅមន្ទីរពេទ្យព្យាបាលដែរតែមិនជា ក៏ធ្លាក់ខ្លួនទៅជាមនុស្សពិការភ្នែកត្រឹមរយៈពេលជិត១ឆ្នាំចុងក្រោយនេះ​ ។ ​ប្រភពដដែលបានបន្តទៀតថា ក្នុងរយ:ពេលមួយអាទិត្យនេះ ជនរងគ្រោះចេះតែដើរចាកចេញពីផ្ទះ មានថ្ងៃខ្លះដើររហូតដល់ស្ពានព្រែកហូរឯណោះ ហើយត្រូវសាច់ញាតិតាមរកឃើញយកមកផ្ទះវិញ ហើយមុនថ្ងៃកើតហេតុនេះជនរងគ្រោះបានដើរចេញពីផ្ទះបាត់ តែសាច់ញាតិស្មានថាជនរងគ្រោះដើរលេងនៅក្បែរៗផ្ទះ ដោយមិនបានចាប់អារម្មណ៍នោះទេ។ លុះមកម៉ោងដល់កើតហេតុខាងលើ ក៏មានគេមកប្រាប់ថាជនរងគ្រោះត្រូវរថយន្តបុកស្លាប់ហើយ បន្ទាប់មកក៏បានគ្នានាំមកមើលឃើញជនរងគ្រោះត្រូវរថយន្តបុកស្លាប់ពិតប្រាកដមែន​ តែរថយន្តបង្កមិនបាននៅឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ ដោយបានបើកគេចខ្លួនបាត់ស្រមោលទៅហេីយ​។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកពិនិត្យនៅកន្លែងកើតហេតុ​ និងបានធ្វេីកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print