អភិបាលខណ្ឌកំបូលជួបសំណេះសំណាលជាមួយបុគ្គលិក​ កម្មករ​ក្រុមហ៊ុន​ MIZUDA ដែលជាប្រតិបត្តិករផ្តល់សេវាសម្អាត​និងប្រមូលសំរាម​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច​ ខែបឋមសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២១​ លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌ រួមជាមួយលោក​ សេង​ គន្ធ​ អភិបាល​រងខណ្ឌកំបូល​ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ​ ដឹកជញ្ជូន​ អនាម័យ​ បរិស្ថាន​ និងសណ្តាប់ធ្នាប់សាធារណៈ​
ភ្នាក់ងារបរិស្ថានសង្កាត់ទាំង​៧​ ដេីម្បីជួបសំណេះសំណាលជាមួយបុគ្គលិក​ កម្មករ​ក្រុមហ៊ុន​ MIZUDA ដែលជាប្រតិបត្តិករផ្តល់សេវាសម្អាត​ និងប្រមូលសំរាម​ប្រចាំខណ្ឌកំបូល​។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញេី​ដល់បុគ្គលិក​ កម្មករ​ ក្រុមប្រតិបត្តិករថ្មី​ ត្រូវអនុវត្តតួនាទីឲ្យបានត្រឹមត្រូវដូចមានចែងក្នុងកិច្ចសន្យា​ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ​ ដេីម្បីចូលរួមលេីកកម្ពស់សោភណភាព​ អនាម័យ​ បរិស្ថាន​ខណ្ឌកំបូល​ និងរាជធានីភ្នំពេញ​ឱ្យកាន់តែប្រសេីរឡេីង​ ស័ក្តិសមជារាជធានី​ បេះដូង​ នៃព្រះរាជាណាចក្រកម្ពុជា​៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print