គួរឱ្យសង្វេគខ្លាំងណាស់!! បុរសម្នាក់ស្លាប់នៅលេីម៉ូតូ​តាមដងផ្លូវ៥០ម៉ែត្រ​ សង្ស័យជិះបុករថយន្តពីក្រោយ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់​ ខណៈដែលប្រពន្ធនិងម្ដាយយំសោកបោកខ្លួនស្តាយស្រណោះបុរសម្នាក់ដែលស្លាប់គាបជាប់លេីម៉ូតូនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២១​ ។

​ សពជនរងគ្រោះមានឈ្មោះ​ កៅ​ ចំរេីន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មុខរបរ នាយទាហាន​កងយោធពលខេមរភូមិន្ទ​ មានទីលំនៅភូមិថ្មី​ ឃុំសោម​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ។

​ តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបាន
បង្ហេីបឱ្យដឹងថា​ មុនកេីតហេតុមានប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់ថា​ មានបុរសម្នាក់ដេកស្លាប់ជាប់លេីម៉ូតូ​ម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1IO-8770 នៅផ្លូវ៥០ម៉ែត្រទាំងមានសភាពបែកក្បាល
ហូរឈាម​ រីឯម៉ូតូខ្ទេចផ្នែកខាងមុខរួញជាប់និឹងជនរងគ្រោះ​ ដោយគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុករថយន្តពីក្រោយ​ រួចហេីយរថយន្តបង្កមិនស្គាល់ម៉ាកបានបេីកគេចបាត់​​ស្រមោលដោយគ្មានអ្នកដឹង​ ។

​ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ​ សាច់ញាតិក្រុមគ្រួសារ​ ជាពិសេសប្រពន្ធជនរងគ្រោះបានមកដល់ហើយយំសោកបោកខ្លួនរហូតសន្លប់បាត់ស្មារតី​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ ដោយឡែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print