ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌ រួមជាមួយលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ
ភ្នាក់ងារបរិស្ថានសង្កាត់ទាំង៧ ដេីម្បីជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករក្រុមហ៊ុន MIZUDA ដែលជាប្រតិបត្តិករផ្តល់សេវាសម្អាត និងប្រមូលសំរាមប្រចាំខណ្ឌកំបូល។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញេីដល់បុគ្គលិក កម្មករ ក្រុមប្រតិបត្តិករថ្មី ត្រូវអនុវត្តតួនាទីឲ្យបានត្រឹមត្រូវដូចមានចែងក្នុងកិច្ចសន្យា ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដេីម្បីចូលរួមលេីកកម្ពស់សោភណភាព អនាម័យ បរិស្ថានខណ្ឌកំបូល និងរាជធានីភ្នំពេញឱ្យកាន់តែប្រសេីរឡេីង ស័ក្តិសមជារាជធានី បេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ចន្ទ លីហ្សា