នៅខេត្តបន្ទាយមានជ័យ​ មានអ្នកស្លាប់ដោយសាជំងឺកូវីដ-១៩កេីនឡេីងដល់៣១នាក់​ មានអ្នកឆ្លងសរុបជាង៤ពាន់ករណី !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ សូមជម្រាបជូនថា,ចាប់តាំងពីមានព្រឹត្តិការណ៍​ សហគមន៍​ ២០កុម្ភៈ​ គិត​រហូតមកដល់យប់ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ នៅខេត្តបន្ទាយមានជ័យ​ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ សរុប​ចំនួន​៣១នាក់​ នឹងមានអ្នកវិជ្ជមានសរុបទូទាំងខេត្តចំនួនសរុប​ ៤.២៣៨នាក់/ស្រី២.០៩៨នាក់។ នេះបេីយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្ត បានបញ្ជាក់នៅយប់ថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២១ ម្សិលមុិញនេះ។

ទន្ទឹមជាមួយគ្នានឹងការរកឃេីញករណីឆ្លងថ្មី​ នឹងស្លាប់នោះដែរ​ ក៏មានអ្នកជាសះស្បេីយចំនួនសរុប​ចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់។ អ្នកកំពុងសម្រាកព្យាបាល សរុប១.៣០៨នាក់/ស្រី៦៧៥នាក់។​ ក្នុងចំណោមអ្នកស្លាប់ស្លាប់ ៣១នាក់/ស្រី១៦នាក់​ (ជនជាតិខ្មែរ២៦នាក់/ស្រី១៤នាក់,ឥណ្ឌូនេស៊ី៣នាក់/ស្រីម្នាក់ និងថៃ២នាក់/ស្រីម្នាក់)។
សូមធ្វើការក្រើនរំលឹកថា, យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដមិនភ្លេចយើងទេ សូមអនុវត្តតាមវិធានសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងវិធានការ ៣ការពារ ៣កុំ របស់អនុសាសន៍សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដើម្បីការពារនូវជំងឺក៏កាចសាហាវមួយនេះ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print