ខេត្តបន្ទាយមានជ័យ ៖ សូមជម្រាបជូនថា,ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គិតរហូតមកដល់យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ នៅខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន៣១នាក់ នឹងមានអ្នកវិជ្ជមានសរុបទូទាំងខេត្តចំនួនសរុប ៤.២៣៨នាក់/ស្រី២.០៩៨នាក់។ នេះបេីយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្ត បានបញ្ជាក់នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញនេះ។
ទន្ទឹមជាមួយគ្នានឹងការរកឃេីញករណីឆ្លងថ្មី នឹងស្លាប់នោះដែរ ក៏មានអ្នកជាសះស្បេីយចំនួនសរុបចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់។ អ្នកកំពុងសម្រាកព្យាបាល សរុប១.៣០៨នាក់/ស្រី៦៧៥នាក់។ ក្នុងចំណោមអ្នកស្លាប់ស្លាប់ ៣១នាក់/ស្រី១៦នាក់ (ជនជាតិខ្មែរ២៦នាក់/ស្រី១៤នាក់,ឥណ្ឌូនេស៊ី៣នាក់/ស្រីម្នាក់ និងថៃ២នាក់/ស្រីម្នាក់)។
សូមធ្វើការក្រើនរំលឹកថា, យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដមិនភ្លេចយើងទេ សូមអនុវត្តតាមវិធានសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងវិធានការ ៣ការពារ ៣កុំ របស់អនុសាសន៍សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដើម្បីការពារនូវជំងឺក៏កាចសាហាវមួយនេះ ៕