ពលករខ្មែរ១០នាក់ ត្រូវទាហានឈុតខ្មៅថៃយកមកប្រគល់មកឱ្យនគរបាលការពារព្រំដែនរបស់កម្ពុជា

ចែករំលែក៖

ខេត្តប៉ៃលិន៖ ទាហានឈុតខ្មៅថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែនបាននាំយកពលករខ្មែរចំនួន១០នាក់ក្នុងនោះមានស្រី៥នាក់ មកប្រគល់មកឱ្យនគរបាលការពារព្រំដែនរបស់កម្ពុជាវិញ បន្ទាប់ពីទាហានឈុតថៃទាំងនោះឃាត់ខ្លួនពួកគាត់ពេលឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយខុសច្បាប់។

មន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថាការទទួលយកពលករខ្មែទាំងអស់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្បែរច្រកអន្តរជាតិ បានផាក់កាត ច្រកអន្តរជាតិព្រំ ដោយភាគីថៃ បានអះអាងថា ពលករទាំងនេះបានឆ្លងដែនត្រង់ចំណុចលូដាច់ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយចូលទៅក្នុងទឹកដីថៃត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
ប្រភពដដែលបានឲ្យដឹងថា
មុននឹងប្រគល់ពលករទាំងនោះមកឱ្យកម្ពុជាវិញ ទាហានថៃបានត្រួតពិនិត្យវាស់កម្តៅ ព្រមទាំងបានឱ្យបាយកញ្ចប់ បរិភោគសិនខណ:ដែលភាគីថៃបានផ្តោតទៅលើការពង្រឹងតាមខ្សែបន្ទាត់ព្រំដែនរវាងភាគីទាំងពីរ នៅក្នុងដំណាក់កាល ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
យ៉ាងណាក្រោយពីទទួលយកពលករទាំង១០នាក់ កម្លាំងសមត្ថកិច្ចឈរជើងតាមព្រំដែនបានធ្វើការអប់រំដល់ពួកគាត់និងបានប្រគល់ឲ្យមន្ទីរសុខាភិបាលខេត្តយកទៅធ្វើចត្តាឡីស័កមុននឹងឲ្យត្រឡប់ទៅលំនភឋានវិញ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print