ភ្នំពេញ៖ គិតត្រឹមឆមាសទីមួយដើមឆ្នាំ២០២១នេះ! ប្រទេសឥណ្ឌាបាននាំចូលដូងប្រេងពីកម្ពុជា មានចំនួនប្រមាណជាង ២ពាន់តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ដដែល បន្តថា កម្ពុជា នៅក្នុងរយៈពេលពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២១នេះ ការនាំចេញដូងប្រេងមានចំនួន ២៤.៤១៦,៦៩ តោន កើនឡើងចំនួន ៨,៦៦%។
បន្ថែមពីនេះ ប្រទេសកម្ពុជា នាំចេញទៅប្រទេសឥណ្ឌាចំនួន ២០.០១៦,៦៩ តោន, និងនាំចេញទៅប្រទេសម៉ាឡេស៊ី ចំនួន ៤.៤០០ តោនផងដែរ។
ជាមួយគ្នានេះ របាយការណ៍របស់ក្រសួងកសិកម្ម ក៏បានអះអាងថា ផលិតផលក្រូចថ្លុងកម្ពុជា ត្រូវបានគេដឹងថាគឺកំពុងតែទទួល ចំណាប់អារម្មណ៍នៅក្នុងទីផ្សារប្រទេសជិតខាង ។
ក្រសួងកសិកម្ម បានបន្ថែមថា ក្រូចថ្លុងកម្ពុជាគឺបាននាំ ចេញទៅ ថៃ និង វៀតណាម នៅក្នុងរយៈពេល៦ ខែ ឆមាសទីមួយឆ្នាំ ២០២១ នេះ នៅក្នុងបរិមាណសរុបចំនួន ២៤.៨៦៨,៤៤ តោន កើនឡើងចំនួន ១១៨,១៤%។
គួរបញ្ជាក់ថា ក្រូចថ្លុងកម្ពុជា នាំចេញទៅប្រទេសថៃ មានចំនួន ២៤.៨០៤ តោន និងប្រទេសវៀតណាម មានចំនួន ៦៤,៤៤ តោន។ដោយឡែកក្រៅពីប្រទេសថៃ និង វៀតណាម កន្លងមកកម្ពុជា ក៏ធ្លាប់នាំចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ា មួយចំនួនផងដែរ៕ដោយ៖សហការី
រូបភាព៖ឯកសារ ចំការដូងប្រេង និងចំការក្រូចថ្លុង