គិតត្រឹម​​ឆមាស​ទីមួយ​ដើមឆ្នាំ២០២១នេះ! ឥណ្ឌា​ ​នាំចូល​ដូងប្រេង​ពី​កម្ពុ​ជា​ ប្រមាណជាង​២​ពាន់​តោន,​ខណៈថ្លែ​ក្រូចថ្លុង​កម្ពុជា កំពុងតែ​ទទួលចំណាប់អារម្មណ៍​នៅក្នុង​ទីផ្សារ​ប្រទេសជិតខាង

ចែករំលែក៖

ភ្នំពេញ៖​ គិតត្រឹម​​ឆមាស​ទីមួយ​ដើមឆ្នាំ២០២១នេះ!​ ប្រទេស​ឥណ្ឌា​បាន​នាំចូល​ដូងប្រេង​ពី​កម្ពុជា​ មាន​ចំនួនប្រមាណជាង ២ពាន់​តោន។ នេះបើ​តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍​ដដែល​ បន្តថា​ កម្ពុជា​ ​នៅក្នុង​រយៈពេល​ពី​ខែមករា រហូត​ដល់ខែមិថុនា ឆ្នាំ២០២១នេះ ការនាំចេញ​ដូងប្រេង​មាន​ចំនួន ២៤.៤១៦,៦៩ តោន កើនឡើង​ចំនួន ៨,៦៦%​។

​បន្ថែមពីនេះ​ ប្រទេសកម្ពុជា នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា​ចំនួន ២០.០១៦,៦៩ តោន, និង​នាំចេញទៅប្រទេស​ម៉ាឡេស៊ី​ ​ចំនួន ៤.៤០០ តោន​ផងដែរ​។

ជាមួយគ្នានេះ​ ​របាយការណ៍​របស់​ក្រសួងកសិកម្ម ក៏បាន​អះអាងថា​ ផលិតផល​ក្រូចថ្លុង​កម្ពុជា ត្រូវបាន​គេ​ដឹងថា​គឺ​កំពុងតែ​ទទួល ចំណាប់អារម្មណ៍​នៅក្នុង​ទីផ្សារ​ប្រទេសជិតខាង ។

​ក្រសួងកសិកម្ម បាន​បន្ថែម​ថា ក្រូចថ្លុង​កម្ពុជា​គឺ​បាន​នាំ ចេញទៅ ថៃ និង វៀតណាម នៅក្នុង​រយៈពេល​៦ ខែ ឆមាស​ទីមួយ​ឆ្នាំ ២០២១ នេះ នៅក្នុង​បរិមាណ​សរុប​ចំនួន ២៤.៨៦៨,៤៤ តោន កើនឡើង​ចំនួន ១១៨,១៤%​។

គួរបញ្ជាក់ថា​ ក្រូចថ្លុងកម្ពុជា នាំ​ចេញទៅ​ប្រទេស​ថៃ​ មានចំនួន ២៤.៨០៤ តោន និង​ប្រទេស​វៀតណាម​ មានចំនួន ៦៤,៤៤ តោន​។ដោយឡែកក្រៅពី​ប្រទេសថៃ និង វៀតណាម កន្លងមកកម្ពុជា​ ក៏​ធ្លាប់​នាំចេញ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ មួយ​ចំនួន​ផងដែរ៕​ដោយ៖សហការី

...

រូបភាព​៖ឯកសារ​ ចំការ​ដូង​ប្រេង​ និងចំការក្រូចថ្លុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print