​ការ​ដកទាហាន​របស់​លោកពូ​ទី​ន​ ពី​ស៊ី​រី​គឺជា​ការ​បញ្ចប់​សមយុទ្ធ​ពិត​នៅ​ទីនោះ​

ចែករំលែក៖

SEVASTOPOL, RUSSIA - MAY 9: Russian President Vladimir Putin attends a military parade on May 9, 2014 in Sevastopol, Russia. Putin is having a one-day visit to Crimea which marks Victory Day on May 9 and Sevastopol marks 70th anniversary of liberation from German troops.. (Photo by Sasha Mordovets/Getty Images)

ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន​ បាន​បញ្ជាក់​ថា​ បើ​ទោះបី​បាន​ដក​ទាហាន​ចេញពី​ប្រទេស​ស៊ី​រី​ ប៉ុន្តែ​រុ​ស្ស៊ី​អាច​វិល​ត្រឡប់​ទៅ​វិញ​ គ្រប់ពេលវេលា​នៅ​ពេល​ចាំបាច់​ ។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​សម្តី​មេដឹកនាំ​រុ​ស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ភាព​ជោគជ័យ​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ បាន​អនុញ្ញាត​ឲ្យ​រុ​ស្ស៊ី​ដក​កម្លាំង​ទាហាន​ចេញ​ជា​បណ្តោះអាសន្ន​ ។​ ចំណែក​ទាហាន​រុ​ស្ស៊ី​ ដែល​នៅ​សល់​តិចតួច​ក្នុង​ប្រទេស​ស៊ី​រី​គឺ​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់​រដ្ឋាភិបាល​ស៊ី​រី​បន្ត​យកឈ្នះ​ទៅ​លើ​ក្រុម​ភេរវកម្ម​ ។​

​លោកពូ​ទី​ន​ មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៅ​ក្នុង​វិមាន​ Kremlin​ កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ថា​ «​ខ្ញុំ​ប្រាកដ​ថា​ នៅ​ពេល​អនាគត​ដ៏​ខ្លី​ យើង​នឹង​បញ្ជាក់​ពី​ជ័យជម្នះ​ដ៏​សំខាន់​»​ ។​

​ប្រ​ធានា​ធ​បិ​តី​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ យុទ្ធនាការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ បង្ហាញ​ឲ្យ​ឃើញ​ថា​ កម្លាំង​ទ​ហាន​រុ​ស្ស៊ី​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវកម្ម​ និង​សត្រូវ​ ។​ សកម្មភាព​វាយប្រហារ​កន្លង​មក​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ រុ​ស្ស៊ី​បាន​ចំណាយ​ប្រាក់​ អស់​៤៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លោកពូ​ទី​ន​ បន្ត​ទៀត​ថា​ ការ​ដែល​បើក​ការ​វាយ​ប្រា​ហារ​ទៅ​លើ​ទីតាំង​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះ​ គឺជា​ការ​លំ​ហាត​សម​ ដ៏​មាន​ប្រសិទ្ធភាព​ ជាង​ការ​ធ្វើ​សមយុទ្ធ​នានា​ទាំងអស់​ ។​ លោកពូ​ទី​ន​ បន្ត​ទៀត​ថា​ «​គ្មាន​អ្នក​ណា​រក​ឃើញ​វិធីសាស្ត្រ​ធ្វើ​សមយុទ្ធ​ដែល​មាន​ប្រសិទ្ធភាព​បែប​នេះនោះ​ឡើយ​ ដែល​ជា​លំ​ហាត់​វាយប្រហារ​ពិតៗ​ទៅ​លើ​ក្រុម​ភេរវកម្ម​ ។​

​ប្រ​ធានា​ធ​បិ​តី​រុ​ស្ស៊ី​បន្ត​ទៀត​ថា​«​ មាន​តែ​នៅ​ក្នុង​សមរភូមិ​ពិតៗ​ ទើប​ដឹង​ពី​សមត្ថភាព​យោធា​និង​កម្លាំង​ទាហាន​ក្នុង​ការ​វាយប្រហារ​ពិតៗ​ ហើយ​យើង​អាច​កែ​ចំណុច​ខ្វះខាត​របស់​កម្លាំង​ទាហាន​និង​អាវុធ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។​

​រយៈពេល​កន្លង​មក​ រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ រហូត​ដល់​ទៅ​៩០០០​លើក​ តាម​ដែនអាកាស​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ នៅ​ពេល​នេះ​ បើ​ទោះបី​រុ​ស្ស៊ី​បាន​ដក​កម្លាំង​ទាហាន​ចេញ​មួយ​ចំនួន​ធំ​ក្តី​ តែ​រុ​ស្ស៊ី​នៅ​តែ​បន្ត​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ដដែល​ ។​

​សារព័ត៌មាន​រុ​ស្ស៊ី​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ បាន​ផ្សាយ​ថា​ ចំនួន​យន្តហោះ​ចម្បាំង​ ៣៦​គ្រឿង​ ដែល​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះ​បាន​ចាក​ចេញពី​ប្រទេស​ស៊ី​រី​ទៅ​ដល់ទី​តាំង​ដែនអាកាស​របស់​រុ​ស្ស៊ី​វិញ​ហើយ​ ។​

...

​ជាមួយនឹង​ការ​ប្រកាស​របស់​មេដឹកនាំ​រុ​ស្ស៊ី​ គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​ក្រុម​អ្នកឯកទេស​វិភាគ​ធ្លាប់​បាន​ឡើ​ក​ ឡើង​ថា​ ស៊ី​រី​គឺជា​ទីលាន​សម្រាប់​ហ្វឹកហាត​ និង​សាកល្បង​សព្វាវុធ​របស់​ប្រទេស​មហាអំណាច​តែ​ប៉ុណ្ណោះ​ ។​ ក្រោយ​ពេល​ដែល​រុ​ស្ស៊ី​បាន​បង្ហាញ​ពី​សមត្ថភាព​វាយប្រហារ​តាម​ដែនអាកាស​នោះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ ទទួល​បានការ​កក់​ទិញ​ជា​ច្រើន​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print