អ្នកយកព័ត៌មានម្នាក់បើកឡានមកឈប់កន្លែងកាត់សក់ សុំអង្រឹងដេករួចដកទូរស័ព្ទនិយាយប្រកាច់ស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានខ្យល់គរស្លាប់ ខណៈដែលគាត់បើកឡានម្នាក់ឯងមកឈប់នៅតូបកាត់សក់ឈ្មោះរ៉ូ រួចសុំដេកលលើអង្រឹង។

ហេតុការណ៍ខ្យល់គរនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុខពេលកើតហេតុជនរងគ្រោះបានបើករថយន្តមួយគ្រឿងមកឈប់មុខហាងកាត់សក់ដែលមានទីតាំងខាងលើ ហើយបានសុំដេកលើអង្រឹងពេលនោះជនរងគ្រោះបានដកទូរស័ព្ទមកនិយាយស្រាប់តែបែកពពុះមាត់ប្រកាច់តែម្តង។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរបាននាំគ្នាជួយសង្គ្រោះបឋម និងលើកជនរងគ្រោះដាក់លើឡានដែលគាត់បើកមកឈប់នៅកន្លែងកាត់សក់ដើម្បីយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយអាការៈរបស់ជនរងគ្រោះធ្ងន់ធ្ងរពេលទើបបណ្តាលឲ្យស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងករណីខាងលើនោះមានឈ្មោះទុំ មោង អាយុ៤១ឆ្នាំ មានមុខរបរជាអ្នកយកពត៌មាន។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញប័ណ្ណពត៌មាន០១សន្លឹកនៅក្នុងរថយន្ត។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

20160318004622 (1)

20160318004622

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print