កូនព្យុះ លើកទី៦ អុិន-ហ្វា TS IN-FA 2106 និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ បណ្តាលអោយមានភ្លៀង !

ចែករំលែក៖

ភ្នំពេញ, កូនព្យុះ លើកទី៦ អុិន-ហ្វា TS IN-FA 2106 និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ បណ្តាលអោយមានភ្លៀង ! បើកយោងតាម សេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ (បន្ថែម ) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលា ម៉ោង ០៧:០០ ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ នេះ មានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុង សមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមក ទិសពាយ័ព្យ ។ នៅវេលាម៉ោង ០៤:០០ ល្ងាច ថ្ងៃដដែលនេះ វិសម្ពាធ បានបង្កើនឥទ្ធិពលជាកូនព្យុះ ទី៦ឈ្មោះ អុិន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវ័ណ្ឌទី ១៤អង្សារ៤ នៃរយ:ទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយ:បណ្ដោយខាងកើត ។ យោងតាមការព្យាករ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូន ព្យុះនេះ និងធ្វើដំណើរចូលទៅកោះ ហៃណាំ ប្រទេសចិន ។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជា វិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង ។

ដោយឡែក ជ្រលងនៃកូនព្យុះ លើកទី៦ អុិន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ។ លក្ខណះបែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញ ទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពី បង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និង មានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។
៣- តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្ហូរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម ។ ៤- ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។

អាស័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងបងប្អូនប្រជានេសាទនិងអ្នកធ្វើដំណើរតាម សមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានជាយថាហេតុ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print