ដកហូត នំនិងមីកញ្ចប់ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់យកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ:  នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខាអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ( ក.ប.ប)ខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យផលិតផល ទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន។
នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹង។

ប្រភពនោះបានឲ្យដឹងថា ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត នូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម
រួមមាន៖
-នំកញ្ចប់ មានចំនួន ៣៦០០កញ្ចប់តូច ស្មើ ៧៩.២០គីឡូក្រាម
-មីកញ្ចប់ មានចំនួន ៤៨០០កញ្ចប់ ស្មើ ៣៨៤គីឡូក្រាម។ទំនិញនេះត្រូវបានដកហូតយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅសៀលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១នេះដែរ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print