សមត្ថកិច្ចតាមប្រមាញ់ជនញៀនថ្នាំ​យក​កាំបិត​ខ្វែវ​កាប់​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ធ្វើ​ទឹកសម្ល​នំបញ្ចុករបួសធ្ងន់​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មកដល់ពេលនេះសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យកំពុងតាមប្រមាញ់ចាប់ជនសង្ស័យញៀនថ្នាំ​ម្នាក់ដែលយក​កាំបិត​ខ្វែវ​កាប់​ស្រី្តម្នាក់កំពុងអង្គុយស្លនំបញ្ចុកបណ្តាលឲ្យរង​របួសធ្ងន់ហើយគេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងថា​ហេតុការណ៍​នេះបង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ហឿ​ង​ សៃ​នាវ​ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​ នៅ​ភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​ រីឯជន​ដៃដល់​ឈ្មោះ​ស្វឿ​ង​ ប៉ុង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ជាមួយ​ជន​រង​គ្រោះ​ ជាមនុស្សញៀនថ្នាំ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​កំពុង​អង្គុយ​ធ្វើ​ទឹក​សម្ល​នំ​បញ្ចុក​ហូប​ជា​លក្ខណៈ​គ្រួសារ​។ នៅពេលនោះមានបងប្អូន​ក្នុងភូមិ​៤​ទៅ​៥​នាក់​ មក​ជួយ​ចិតបន្លែ​ធ្វើល្បោយនំបញ្ចុក នៅ​ក្រោមផ្ទះ​យ៉ាងសប្បាយរីករាយ។មួយសន្ទុះស្រាប់តែលេចមុខឈ្មោះ​ ស្វឿ​ង​ ប៉ុង (ញៀនថ្នាំ) បាន​កាន់​កាំបិត​ខ្វែវ​ដើរ​តម្រង់​ចូល​មក​កាប់​អ្នក​ដែល​កំពុង​ធ្វើ​ទឹក​សម្ល​នំ​និង​ចិតបន្លែ​ដោយ​ពុំ​ដឹង​មូលហេតុ​ធ្វើឲ្យអ្នកទាំងនោះរត់ចែកជើងគ្នា ។​ គ្រានោះចៃដន្យ​ស្ត្រី​រង​គ្រោះ​បានរ​ត់ទៅ​ជាន់​ដុំ​ដី​ក្រឡាច់​ជើង​បណ្តាល​ឲ្យ​ដួល​ ហើហើយក៏ត្រូវជនញៀនថ្នាំតាម​ទាន់​កាប់​ត្រូវជា​ច្រើន​កាំបិត​ ត្រូវ​ចំ​ជើង​ទាំង​សងខាង​ ដៃ​ទាំង​សងខាង​ និង​ដងខ្លួន​ រង​របួសធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​។ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក្រុមគ្រួសារ បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ មិត្តភាព​កម្ពុជា​-​ជប៉ុន​ នៅ​ស្រុក​មង្គល​បូ​រី​ដើម្បីព្យាបាលបន្ត ។​

​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យបាន​រត់គេច​ខ្លួន​ដោយ​យក​កាំបិត​ខ្វែវ​ទៅ​ជាមួយ​ ហើយមកដល់ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមប្រមាញ់ចាប់ជនសង្ស័យរូបនេះយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print