អាជ្ញាធរ​ក្រុងប៉ៃលិនបន្ត​បិទ​ខ្ទប់​ផ្សារ​សាមគ្គី ១៤​ថ្ងៃ​បន្ថែមទៀត ដោយសារអាជីវករបំពានខ្សែក្រវ៉ាត់បំរាមចូលលក់ដូរមុនថ្ងៃប្រកាសបញ្ចប់ការបិទខ្ទប់​

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃអាទិត្យត្រូវនិងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ​២០២១ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំមន្ត្រីរាជ
ការក្រុងនិងកម្លាំងសន្ថិសុខ ចុះបិទខ្ទប់ផ្សា
រសាមគ្គីហៅផ្សារប៉ាហ៉ី នេះដោយសារក្រុមអាជីវករមួយចំនួនបំពានខ្សែក្រវ៉ាត់បំរាមរុកចូលទៅលក់ដូរមុនថ្ងៃប្រកាសបញ្ចប់ការបិទខ្ទប់ និង​មាន​បញ្ហា​ប្រឈម​ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ នោះ អាជ្ញាធរ​ក្រុងប៉ៃលិន​បន្ត​បិទ​ខ្ទប់​ផ្សារ​សាមគ្គី​ហៅផ្សារប៉ាហ៉ីបន្ថែម ១៤​ថ្ងៃ​ទៀត ។​

រីឯលោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​÷ ករណី​ដែល​ឈានដល់​ការបិទ​ខ្ទប់​បន្ថែម ១៤​ថ្ងៃ​ទៀត​នេះ​ដោយសារ​ក្រុមគ្រូពេទ្យ​នៅ​មិនទាន់​គ្រប់គ្រង​ស្ថាន​ការ នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមអាជីវករ​នៅក្នុង​ផ្សារ​សាមគ្គី​នេះ​បាន​ទាំងស្រុង​នៅឡើយ​។​

ក្រោយ​មន្ត្រី​ជំនាញ​បាន​ពិនិត្យរកឃើញមានអាជីវករដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវ​អាជ្ញាធរ​បិទ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ដោយ​រងចាំ​ពេលវេលា​សមស្រប​ណាមួយ​នឹង​បើកដាក់​ឲ្យ​ដំណើរការ​វិញ​។ ការបិទ​ផ្អាក​លើកដំបូង​នេះ​ធ្វើ​នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១​កន្លងមក​៕ ជាលើកទី២នេះដោយសារក្រុ
មអាជីវកមួយចំនួនមិនគោរព បំរាមរបស់
អាជ្ញាធរក្រុង ដោយបំពាន់លើខ្សែក្រវ៉ាត់
ជំវិញ ឥឡូវនេះអភិបាលក្រុងប៉ៃលិនបាន
បិទខ្ទប់១៤ថ្ងៃបន្ថែមទៀត៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print