សុខ រ៉ាស៊ី ថាឈប់ចង់បានលុយ និងមិនទទួលយកការសម្របសម្រួលក្រៅរបងតុលាការជាមួយ អ្នករៀបចំកម្មវិធីកញ្ញាឯកនោះទេ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះផ្អើលកក្រើកអស់មហាជន ជុំវិញប្រាក់បំណុលដែលអ្នករៀបចំកម្មិវិធីកញ្ញាឯកម្នាក់ជំពាក់ប្រាក់ពិធីករ លោក សុខ រ៉ាស៊ី ជិត២ម៉ឺនដុល្លារអាមេរិកនោះ ពេលនេះម្ចាស់បំណុលបានសម្រេចចុងក្រោយហើយដោយមិនទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការឡើយ ពោលគឺនឹងចាត់ការបុគ្គលនោះតាមផ្លូវច្បាប់ជាការព្រមាន។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោក សុខ រ៉ាស៊ី ទទួលបានយោបល់ពីសំណាក់សិល្បករ និងអ្នកដែលបានស្គាល់លោកឲ្យសម្របសម្រួលគ្នាបញ្ចប់វិវាទ។ 

  ទោះជាយ៉ាងណាថៅកែជួលឆាកតន្ត្រី និងភ្លើងពណ៌រូបនេះបានបង្ហាញជំហរដោយចង់ឲ្យច្បាប់មានចំណាត់ការទៅលើបុគ្គលនោះដើម្បីជាការព្រមាននិងដើម្បីបញ្ចប់ការបោកប្រាស់អ្នកដទៃព្រោះតែកន្លងមកបុគ្គលនោះធ្លាប់បានប្រព្រឹត្តិដូចនេះលើបុគ្គលដទៃពិសេសសិល្បករនោះ។ លោក សុខ រ៉ាស៊ី បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះថា “ថ្ងៃនេះ ខ្ញុំសូមបញ្ចាក់ថា រឿងនេះ លុយ ខ្ញុំលែងចង់បានលុយហើយ ខ្ញុំសុខចិត្ត អោយច្បាប់ ចាប់ បុគ្គលនេះ ដាក់គុកចុះ កុំអោយដើរបោកបញ្ឆោត លួងលោម សិល្បករដ៏ទៃទៀត អោយចាញ់បោកដូចខ្ញុំ ហើយ កុំអោយ ខូចឈ្មោះ អ្នកដឹកនាំ ម្ចាស់ផលិតកម្ម ម្ចាស់កម្មវិធី គេល្អល្អ! ព្រោះតាមដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ ជាមួយតួសម្តែងពេលថតរឿងទៀត!ពេលអាន ឆាតទៅ គេថា គេសុំា ហ្នឹងរឿង ហ្នឹងហើយ ព្រោះគេធ្លាប់មាន រឿងអញ្ចឹងរហូត! ភ្ជាប់ដោយសារនេះលោកក៏បានបង្ហាញពីការឆ្លើយឆ្លងសារអេឡិចត្រូនិចជាមួយកូនបំណុលនោះដោយមានទាំងសារសុំទោសដែលអ្វីៗយឺតខ្ញុំរឿង Miss Grand  ពេលនេះបានបញ្ចប់ហើយ សុំទោស សន្យាមួយអាទិត្យក្រោយថ្ងៃពុធ…។ បើទោះបីជាលេចសារសុំទោស និងសន្យាប្រគល់ប្រាក់នៅសប្តាហ៍ក្រោយក្តីក៏លោក សុខ រ៉ាស៊ីនៅតែបន្តរក្សាជំហរមិនទទួលយកការសម្របសម្រួលនេះដែរ  ហើយមុននេះគេសង្កេតឃើញមានសិល្បករជាច្រើនបានថ្លែងការគាំទ្រអំពីចំណាត់ការទៅលើអ្នករៀបចំកម្មវិធីរូបនេះ ប៉ុន្តែគេនៅតែរង់ចាំមើលថាតើនឹងបន្តទៅជាយ៉ាងណានោះ៕ 

        

...

ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print