រដ្ឋបាលខេត្តព្រះសីហនុ​៖​ ចេញ​សេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០២១នេះ បានចេញ​សេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

គួរជម្រាបថា​ រដ្ឋបាលខេត្តព្រះសីហនុ​ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ​ បានបើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ លេីក​ទី១ នៅក្រុងព្រះសីហនុ ៥ទីតាំង​,​ ស្រុកព្រៃនប់ ៥ទីតាំង ,ស្រុក​កំពង់សីលា ៤ទីតាំង, ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។​

គួររម្លឹកថា​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ក្នងនោះថ្នាក់ដឹកនាំ កងកម្លាំងពេទ្យយោធាត្រូវបានចាត់បញ្ជូនចូលរួមជាមួយបុគ្គលិកពេទ្យខេត្តព្រះសីហនុ ក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះផងដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។​ ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកំពុងរស់នៅនិងធ្វើការងារនៅខេត្តព្រះសីហនុ​ រួមទាំងជនបរទេសផងនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីរដ្ឋាភិបាលកម្ពុជា។​

បេីយោង​តាមស្ថិតិរបស់ស្នងការនគរបាល​ និងមន្ទីរផែនការ​ នាពេលកន្លងទៅ​នេះ ក៏បានឱ្យដឹងដែរថា​ នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ មួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ តែបច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀតប៉ុណ្ណោះដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។​ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print