​កីឡាករ​ ធី​តុង​ ហ៊ី​ ប៉ះ​ជាមួយ​ Tahan​ EK​ ខណៈ​ដែល​ លួ​ន​ សុខ​ខេ​ង​ជួប​អ្នក​ប្រដាល់​ឆេ​កូ​ស្លូ​វ៉ា​គី​នៅ​ TV5

ចែករំលែក៖

​ភ្នំពេញ​៖​ រដូវ​កាល​ទី​នៃ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ស៊ីម៉ង់ត៍​អូដ្ឋ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នឹង​ចាប់ផ្តើម​ប្រកួត​នា​ល្ងាច​ថ្ងៃ​ទី​១៩​ ខែមីនា​ តទៅ​ហើយ​ ដោយ​តម្រូវ​ឲ្យ​មាន​វត្តមាន​កីឡាករ​ធី​ តុង​ហ៊ី​ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Tahan​ EK​ ខណៈ​ ដែល​កីឡាករ​លួ​ន​ សុខ​ខេ​ង​មក​ពី​គជសា​កីឡា​ប៉ះ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​ ឈ្មោះ​ Kevin​ នៅ​លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​អា​រី​ណា​ ។​

​កីឡាករ​ ធី​ តុង​ហ៊ី​ អាយុ​ ២៤​ ឆ្នាំ​ កម្ពស់​ ១,៧០​ ម៉ែត្រ​ ធ្លាប់​ប្រកួត​បាន​ចំនួន​ ១០៥​ ដង​ ឈ្នះ​ ៧៨​ ចាញ់​ ២៥​ ស្មើ​ ២​ ដង​ ក្នុង​នោះ​ធ្លាប់​វាយ​ឲ្យ​គូប្រកួត​ចុះចាញ់​ និង​សន្លប់​ ចំនួន​៥២​ដង​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ថៃ​ PhlayNoy​ដោយ​ពិន្ទុ​ ។​

​ចំពោះ​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ Tahan​ Ek​ វិញ​ ធ្លាប់​ឡើង​សង្វៀន​បាន​ចំនួន​ ៧៩​ ដង​ ឈ្នះ​ ៦៣​ ចាញ់​ ១៣​ ស្មើ​ ៣​ ដង​ ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧​ ដង​ ។​ ក្នុង​នោះ​Tahan​ Ek​ ធ្លាប់​បាន​វាយ​ឈ្នះ​ កីឡាករ​ មឿ​ន​ សុខ​ហ៊ុ​ច​ របស់​ក្លិប​ ពុទ្ធ​សេរី​វង្ស​កីឡា​ វាយ​ឈ្នះ​កីឡាករ​ ឃី​ម​ ឌី​ម៉ា​ ឈ្នះ​ កីឡាករ​ ផង់​ សុភាព​ ឈ្នះ​ កីឡាករ​ ឈិ​ន​ ក្វា​ន់​ង៉ុ​យ​ ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ សុខ​ សុវណ្ណ​ និង​ចាញ់​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ​។​

​ដោយឡែក​កីឡាករ​ លួ​ន​ សុខ​ខេ​ង​ធ្លាប់​ឡើង​សង្វៀន​បាន​ចំនួន​១១០​ដង​ ឈ្នះ​ ៨០​ដង​ចាញ់​២០​ដង​ ស្មើ​១០​ដង​ រីឯ​អ្នក​ប្រដាល់​សញ្ជាតិ​ឆេ​កូ​ស្លូ​វ៉ា​គី​វិញ​ឈ្មោះ​ Kevin​ ធ្លាប់​ប្រកួត​ បាន​ចំនួន​ ៤៥​ ដង​ ឈ្នះ​ ៤០​ដង​ចាញ់​៥​ដង​ ធ្លាប់​វាយ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ បាន​ចំនួន​២០​ដង​ ៕​

12595969_971742329541336_402927608_n

12516336_971742336208002_647260134_n

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print