ប្រជាជនម្នាក់ប្តឹងថៅកែក្រុមហ៊ុន ឌិន ស៊ីធី ទៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពីករណី ឆបោក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ, អតិថិជនម្នាក់ រស់នៅរាជធានីភ្នំពេញ បានសំរេចចិត្តដាក់ពាក្យប្តឹងក្រុមហ៊ុន ឌិន ស៊ីធី ដែលមានលោក សុខ សាឌិន ជានាយកក្រុមហ៊ុន ទៅកងរាជអាវុធជាហត្ថខេត្តកំពង់ស្ពឺ ដើម្បីជួយរកយុត្តិធម៌ដល់ខ្លួនខណៈរូបគាត់បានទិញដី ២ឡូ A3 និង A14 (អោយលុយគ្រប់ចំនួន ) ជាប់ផ្លូវជាតិលេខ១៣១ ស្ថិតក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាស ស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពឺ កាលពីដើមខែមេសា ឆ្នាំ២០២១ ដល់ខែកក្កដា នេះ

អស់រយៈពេល៣ ខែ ហើយទើបក្រុមហ៊ុនថា មិនមានដីនោះទេ គឺសុំអោយដូរទីតាំង។

លោកស្រី ស្រូយ ចន្នី បាននិយាយថា លោកស្រីបានដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថកាលពី ចុងខែមិថុនា ដើម្បីស្នើអោយសមត្ថកិច្ចជួយរកយុត្តិធម៌ដល់ខ្លួនពោលគឺ អោយក្រុមហ៊ុន សងលុយ ១គុណ២ ទៅតាមកិច្ចសន្យា និង ស្នើអោយសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់។

បញ្ជាក់ក្រុមហ៊ុនបានកោះហៅ ម្តងគត់ កាលពីថ្ងៃទី១៥ ខែមិថុនា ២០២១ ដោយបញ្ជាក់ថា ស្នើអោយដូរ ដោយខាងក្រុមហ៊ុន មិនមានដីនៅទីនោះទេ ។ រហូតដល់ថ្ងៃទី៥ កក្កដា នេះមិនមានការអញ្ជើញសម្របសម្រួលបន្តនោះទេ ។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ លេខថៅកែ ក្រុមហ៊ុន ដែលប្រើ 095 33 1000 / 098 33 1000/ 090 33 1000 ក្រុមការងារទាក់ទងមិនចូល ។

តែតាមប្រភពបានបង្ហើបថា នៅព្រឹកថ្ងៃទី៧ ខែកក្កដា នេះខាងតំណាងក្រុមហ៊ុននឹងចូលខ្លួនដោះស្រាយតាមលិខិតអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាខាងលើជាមួយអតិថិជន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print