ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បាន
បេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកHONGQI HS5 ជ្រុលទៅបុករថយន្តម៉ាកRAV4L ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងនិឹងផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក RAV4L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BB-3643 បេីកបរដោយបុរសជាជនជាតិខ្មែរម្នាក់ និងអ្នករួមដំណេីរ៣នាក់ទៀតបានធ្វេីដំណេីរតាមបណ្ដោយមហាវិថីព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម រួចក៏បើកឆ្លងផ្លូវលេខ១០៦ តែពេលឆ្លងដល់ពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក HONGQI HS5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា XYL .1818 បេីកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកេីតទៅលិច មកបុករថយន្តRAV4L ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ