​ផ្ទុះ​ហ្គា​ស​ នៅ​អាហារ​ចិន​ផ្អើល​សមត្ថកិច្ច​ គ្រា​ដែល​ក្រុងព្រះសីហនុ​មាន​អគ្គិភ័យ​កើតឡើង​ជាប់ៗ​គ្នា​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ៖​ នៅ​វេលា​ម៉ោង​ ប្រមាណ​១៥​និង​១០​នាទី​ ថ្ងៃ​ទី​១៨​ ខែមីនា​ មានការ​ភ្ញាក់ផ្អើល​ម្តងទៀត​ បន្ទាប់​ពី​នៅ​ក្នុង​អាហារ​ដ្ឋា​ន​ចិន​មួយ​កន្លែង​ មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​ ក្នុង​ចង្ក្រាន​បាយ​ ប៉ុន្តែ​ ត្រូវ​ ប្រជាពលរដ្ឋ​ជិតខាង​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា​ ។​

​លោក​ ឧត្តម​ សេនីយ៍​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ផ្ទុះ​ធុង​ហ្គា​ស​ភ្លាម​ លោក​ បាន​ដឹកនាំ​កំលាំង​ មក​ដល់​កន្លែង​កើតហេតុ​ ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​អោយទាន់​ពេលវេលា​ ប៉ុន្តែ​ មានការ​សហការ​ ល្អ​រវាង​អ្នក​ជិតខាង​ អគ្គិភ័យ​ពុំ​អាច​កើត​មាន​ឡើង​ធំដុំ​នោះ​ទេ​ ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ ទាន់​ពេលវេលា​ មុន​រថយន្ត​អគ្គី​ភ័យ​មក​ដល់​ ។​

​លោក​បន្ត​ថា​ ការ​ភ្ញាក់ផ្អើល​នេះ​ ដោយសារ​ នៅ​ក្នុង​អាហារ​ដ្ឋា​ន​ជនជាតិ​ចិន​មួយ​កន្លែង​ បាន​លិច​ធ្លាយ​ទុ​យ​យូ​ ហើយ​បាន​ឆាបឆេះ​បន្តិចបន្តួច​ ពន្លត់​ទាន់​ពេលវេលា​ កុំ​អី​ពិតជា​មានការ​រង​គ្រោះ​ដូច​ហេតុការណ៍​អគ្គិភ័យ​កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ជាក់​ជា​ពុំខាន​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ ក្នុង​នាម​លោក​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ ព្រោះ​រដូវ​នេះ​ ជា​រដូវក្តៅ​ អាច​បង្ក​ហានិភ័យ​គ្រប់ពេលវេលា ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ក្រុងព្រះសីហនុ​ មាន​ហេតុការណ៍​អគ្គិភ័យ​ចំនួន​៣​ទីតាំង​ផ្សេង​គ្នា​ បង្ក​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៥​ខ្នង​រង​ការ​ខូចខាត​ រួម​ជាមួយ​ឃ្លាំង​ស្តុក​កាវ​របស់​រោងចក្រ​ តុង​តា​ WEGC​ រង​ការ​ខូចខាត​ទាំង​ស្រុក​ និង​ បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក​នៃ​វិទ្យុ​ឆ្នេរសមុទ្រ​ រងរ​ការ​ឆេះ​ផ្នែក​តំបូល​ ៕​

20160318_151010_resized

20160318_151008_resized

20160318_150932_resized

...

ដោយ៖ ឆ្លាម​ សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print