សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់ករណីដើរឆបោកប្រាក់ប្រជាពលរដ្ឋរឿងលក់ផ្ទាំង​ សឡា

ចែករំលែក៖

ខេត្តកំពង់ធំ៖​ នៅយប់ថ្ងៃ១៨​ ខែមីនា​ ឆ្នាំ២០១៦​ សមត្ថកិច្ចក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ​ បានឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធករណីដើរឆបោកប្រាក់ពីប្រជាពលរដ្ឋដោយប្រើមធ្យោបាយដើរលក់ផ្ទាំងសឡា​ នឹងតម្រូវអោយប្រជាពលរដ្ឋរងគ្រោះកក់ប្រាក់ជាមុន។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក​ អិុត​ សុធា​ ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ​ នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០១៦នេះ។

លោកបន្តថា​ ប្រជាពលរដ្ខរងគ្រោះក្នុងម្នាក់ៗបានបង់លុយអោយក្រុមជនសង្ស័យចាប់ពី100$ទៅ200$​ ក្រោយពីពួកនេះធ្វើសកម្មភាពប្រមូលប្រាក់ពីប្រជាពលរដ្ឋបានហើយក៍នាំគ្នាបិទទូសព័្ទទើបក្រោយមកសមត្ថកិច្ចក៍តាមប្រមា៉ញ់បានទាំងក្រុមតែម្តង។
សមត្ថកិច្ចបានអោយដឹងថាៈ​ជនទាំងនេះបានដើរធ្វើសកម្មភាពគ្រប់បណ្តាខេត្ត និងក្រុងផ្សេងៗតាមរូបភាពខាងលើ​ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតីវិធីទៅសាលាដំបូង៕​

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print