ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខជូនចំពោះ គ្រួសារសពលោកស្រី ប៉ន វណ្ណៈ ប្រជាពលរដ្ឋរស់នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានទទួលមរណៈភាព នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ប៉ន វណ្ណៈ សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មានដូចខាងក្រោម៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕ដោយ៖សហការី