អគ្គិសនីកម្ពុជា​៖​ ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​នៅតំបន់មួយចំនួន​ នៅរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨ ខែកក្កដា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9) មូលហេតុដោយសារមានធាងដូងប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អគ្គិសនីកម្ពុជា​ បានបញ្ជាក់បន្ថែមថា​ ក្រុមការងារបច្ចេកទេស​ បានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១​ និង៥៥នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print