ភ្នំពេញ៖ បេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9) មូលហេតុដោយសារមានធាងដូងប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អគ្គិសនីកម្ពុជា បានបញ្ជាក់បន្ថែមថា ក្រុមការងារបច្ចេកទេស បានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ និង៥៥នាទីព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖សហការី
...