សប្តាហ៍​ទី​៣​នៃ​ខែកក្កដានេះ! បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នឹង​ថមថយ​​

ចែករំលែក៖

ភ្នំពេញ៖​ ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយលោក​ ​កែវ វី​ បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​នេះថា៖​ ផ្ទះ​តូចធំ​ប្រមាណ​ជា​ ​៥​ពាន់​ខ្នង​បានរងការ​ខូចខាត ខណៈ​មនុស្ស​ប្រមាណ​ជា​ ១៦០បាន​ស្លាប់ និង​របួស​ដោយសារ​បា​តុ​ភូត​ផ្គរ​រន្ទះ និងខ្យល់​កន្ត្រាក់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១នេះ។ ហើយ​បាតុភូត​នេះ​ដែរ​ បន្ត​កើតមាន​រហូតដល់​សប្តាហ៍​ទី​៣ នៃ​ខែកក្កដា ទើប​ថមថយ​ទៅវិញ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​។​

​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយរូបនេះ​ បានបញ្ជាក់បន្ថែមថា​៖ ក្នុង​រយៈពេល​៦​ខែ​ ដើមឆ្នាំ២០២១​នេះ​ បា​តុ​ភូ​ខ្យល់​កន្ត្រាក់​បាន​កើតមានឡើង​នៅ​ទូទាំងប្រទេស​ចំនួន ១៣៨ លើក បណ្តាលឱ្យ​រលំ​ខូច​ធ្ងន់ធ្ងរ​ផ្ទះ​តូចធំ​ចំនួន​ប្រមាណ​ជា​៦០០​ខ្នង របើក​ដំបូល ជញ្ជាំង (​ខូច​មធ្យម​) ចំនួន​៤.៥៦៥​ខ្នង អគារ​សាលារៀន​៣១ និង​អគារ​ផ្សេងៗ​ចំនួន ១៧​។​

បន្ថែមពីនេះ​ លោក​ កែវ វី បានសង្កត់ធ្ងន់ថា​៖​ បាតុភូត​ខាងលើ​នេះ​ដែរ​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​ ​៥នាក់​ និង​របួស​៥៦​នាក់។​ ដោយ​ឡែក​ចំពោះ​បាតុភូត​រន្ទះបាញ់​វិញ​ ក៏បានសម្លាប់​មនុស្ស​ចំនួន​៥៩នាក់ និងរបួស​៤៤​នាក់ ចំណែកសត្វពាហនៈ​ចំនួន​៣២​ក្បាលបានងាប់​ និងខូច​ផ្ទះសម្បែង​៥​ខ្នង​។ បាតុភូតធម្មជាតិ​ខាងលើ​កើតមាន​ច្រើន​នៅក្នុង​ខែមិថុនា ។​

​ជុំវិញករណីនេះដែរ​ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និងឧតុនិយម​ លោក​ចាន់ យុ​ត្ថា បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ដែរ​ថា៖ បាតុភូត​ផ្ទះ​រន្ទះ និង​ខ្យល់​កន្ត្រាក់ (Thanderstrom) នៅ​បន្ត​កើតមាន​ទៀត សូម​ប្រុងប្រយ័ត្ន ដោយសារ​សីតុណ្ហភាព​អតិបរមា នៅមានកម្រិត​ខ្ពស់​ជាមួយ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) កើត​មិនទាន់​ជាប់លាប់​។

គួរបញ្ជាក់ថា​ នៅ​សប្តាហ៍​ទី​បី​នៃ​ខែកក្កដានេះ​ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នឹង​អាច​ថមថយទៅវិញ​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​៕​ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print