ខំបេីកគេចពីម៉ូតូ២គ្រឿងដែលបុកគ្នាមានអ្នករបួសធ្ងន់ស្រាល២នាក់​នោះ ធ្វេីឲ្យរថយន្តមួយគ្រឿងក្រឡាប់ធ្លាក់ប្រឡាយ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មូតូ២គ្រឿងបានបុកគ្នាពេញទហឹង​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ និងម្នាក់ទៀតរងរបួសស្រាល​ ហើយស្របពេលនោះក៏មានរថយន្តឃ្លុបមួយគ្រឿង​
បេីកគេចពីម៉ូតូដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍​ក៏រេចង្កូតធ្លាក់ចូលប្រឡាយ​បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​កាលពីវេលាម៉ោង៧​និង៣០នាទីព្រឹកថ្ងៃទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង​ (ផ្លូវ៥០ម៉ែត្រ) ក្នុងភូមិពាម សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ​។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSX​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FS-4657 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BO -0487 ជិះបញ្ច្រាសទិសឆ្លងផ្លូវ​ ធ្វើឲ្យបុរសដែលជាជិះម៉ូតូម៉ាកMSXចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹង​បណ្ដាលឲ្យបុរសភាគីខាងម៉ូតូហុងដាឌ្រីរងរបួសធ្ងន់​ រីឯភាគីខាងម៉ូតូMSX រងរបួសស្រាល​ ។

​ ស្របពេលនោះដែរក៏មានបុរសម្នាក់បើករថយន្តឃ្លុបដឹកទឹកសុទ្ធធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជើង​ ពេលមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតគេចពីម៉ូតូដែលបុកគ្នានោះធ្វេីឲ្យជ្រុលទៅធ្លាក់ក្នុងប្រឡាយរងការខូចខាតផងដែរ​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរនិយាយចរចាគ្នា ពេលនោះបុរសដែលជាម្ចាស់ម៉ូតូម៉ាកMSX បានចេញថ្លៃព្យាបាលទៅឲ្យបុរសដែលជិះម៉ូតូបញ្ច្រាសទិសចំនួន250ដុល្លារដើម្បីបញ្ចប់រឿង​ ។ ចំណែករថយន្តឃ្លុបដឹកទឹកសុទ្ធដែលធ្លាក់ឡាយត្រូវបានសមត្ថកិច្ចត្រួតពិនិត្យមិនឃើញមានប៉ះពាល់ដល់សម្បត្តិរដ្ឋនិងមិនមានអ្នករងរបួស​ ទេីបសមត្ថកិច្ចអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនហៅរថយន្តស្ទូច​មកស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print