អ្នក​ជំនាញ​សេដ្ឋ​កិ​ច្ច៖ សម្រាប់​ឆ្នាំ​២០១៦វិ​ស័​យ​អចលន​ទ្រព្យ​និង​ការ​សន្សំ​ប្រាក់​បញ្ញើ​ត្រូវ​បាន​គេ​យក​ចិត្តទុកដាក់​នៅ​ក្នុង​ប្រទេស​វៀ​ត​ណា​ម​

ចែករំលែក៖

bank20100726142745

សេដ្ឋ​កិច្ច​វៀ​ត​ណា​ម​បាន​ងើប​ឡើង​កាល​ពី​ឆ្នាំ​២០១៥ជាមួយ​នឹង​កំណើន​ ​GDP​ស្ទើរ​តែ​៧ភាគ​រយ​បើ​ទោះបីជា​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ពី​សេដ្ឋ​កិច្ច​សាកល​លោក​ក៏​ដោ​យ​។​

អ្នក​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​វៀ​ត​ណា​ម​លោក​ Vu​ ​Dinh​ ​Anh​ ​បាន​ឱ្យ​ដឹង​ថា​ការ​ងើប​ឡើង​នៃ​សេដ្ឋ​កិច្ច​នេះ​បាន​ធ្វើ​ឱ្យ​មាន​ឱ​កាស​វិ​និ​យោគ​ទៅ​លើ​វិ​ស័​យ​ជា​ច្រើន​ប៉ុន្តែ​ក៏​នៅ​មាន​ភាព​លំបាក​មួយ​ចំនួន​ក្នុង​ការ​ស្វែង​រក​ច្រក​សេដ្ឋ​កិច្ច​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ​ដោយសារ​តែ​មាន​ការ​បន្ត​ឡើង​នៃ​ហា​និ​ភ័យ​ជា​ច្រើ​ន​។​

លោក​បាន​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១៥វៀ​ត​ណា​ម​មាន​ស​ន្ទ​ស្ស​ន៍​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ល្អ​ដោយ​រួម​មាន​កំណើន​GDP​៦៧ភាគ​រយ​អតិ​ផ​រ​ណា​មាន​០៦៣ភាគ​រយ​ហើយ​អ​ត្រា​កើន​ខ្ពស់​នៅ​ក្នុង​វិ​ស័​យ​ឧស្សាហ​កម្ម​និង​សេ​វា​ក​ម្ម​។​

ទោះបី​យ៉ាង​ណា​ក៏​ដោយ​ក៏​ព័ត៌មាន​ចំពោះ​ច្រក​វិ​និ​យោគ​គឺ​មិន​ល្អ​ទេ​។​អ​ត្រា​កំណើន​សេដ្ឋ​កិច្ច​មាន​ពាក់​ក​ណ្តា​ល​នៃ​ឆ្នាំ​២០១៤ហើយ​ខ​ណៈ​ដែល​ទី​ផ្សារ​រូបិយ​វត្ថុ​បរទេស​និង​មាស​មាន​លទ្ធ​ភាព​ច្រើន​នោះ​ឱ​កាស​សម្រាប់​អ្នក​វិ​ន​យោគ​ទៅ​លើ​វិ​ស័​យ​នេះ​ក៏​មិន​មាន​ច្រើន​ដែ​រ​។​

ដោយ​ត្រូវ​បាន​គេ​សួរ​ពី​ច្រក​វិ​និ​យោគ​ទៅ​លើ​វិ​ស័​យ​ជា​ច្រើន​នោះ​លោក​Vu​ ​Dinh​ ​Anh​បាន​បញ្ជាក់​ថា​ការ​ផ្តោ​ត​ទៅ​លើ​ប្រាក់​បញ្ញើ​សន្សំ​និង​វិ​ស័​យ​អចលន​ទ្រព្យ​គឺ​មាន​ភាព​សម​រម្យ​សម្រាប់​ប្រទេស​វៀ​ត​ណា​ម​។​

លោក​បាន​បន្ត​ថា​ទី​ផ្សារ​អចលន​ទ្រព្យ​ក្នុង​ស្រុក​បាន​ចាប់​ផ្តើ​ម​មាន​ក​ម្តៅ​វិញ​ក្នុង​ឆ្នាំ​២០១៤ហើយ​វា​មាន​ភាព​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​២០១៥ប៉ុន្តែ​ឱ​កាស​វិ​និ​យោគ​ក៏​មិន​មាន​គ្រប់​កន្លែង​ដែ​រ​។​

វិ​ស័​យ​អា​ផា​ត​មិន​ទំ​នើ​បៗ​នៅ​ក្នុង​ទី​ក្រុង​បាន​ផ្ត​ល់​នូវ​ឱ​កាស​ជា​ច្រើន​សម្រាប់​អ្នក​វិ​និ​យោ​គ​។​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​ក្នុង​វិ​ស័​យ​នេះ​បាន​មក​ដោយសារ​តែ​កាត់​បន្ថយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​នៃ​ទី​ផ្សារ​អ​ល​ច​លន​ទ្រព្យ​ក្នុង​ស្រុក​កាល​ពី​ឆ្នាំ​មុន​និង​ព្រម​ទាំង​ការ​លក់​អគារ​ក្នុង​តម្លៃ​សមរ​ម្យ​។​លើស​ពី​នេះ​ទៅ​ទៀត​នោះ​គេហដ្ឋាន​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ក៏​ទាក់​ទាញ​អតិថិ​ជន​ឱ្យ​ចង់​រស់​នៅ​និង​វិ​និ​យោគ​ផង​ដែ​រ​។​

ខ្ញុំ​គិត​ថា​វិ​ស័​យ​ទាំង​នេះ​នឹង​បន្ត​វិ​វ​ឌ្ឍ​បាន​យ៉ាង​ល្អ​សម្រាប់​ឆ្នាំ​នេះ​ពីព្រោះ​រដ្ឋ​នា​ពេល​ថ្មី​ៗនេះ​បាន​បន្ធូរ​បន្ថយ​គោល​នយោបាយ​ឥណ​ទាន​យ៉ាង​ច្រើន​ចំពោះ​ទី​ផ្សារ​អចលន​ទ្រព្យ​ហើយ​បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គេហដ្ឋាន​និង​ពាណិជ្ជ​កម្ម​អចលន​ទ្រព្យ​ដែល​បាន​បង្កើត​លក្ខ​ណៈ​ដ៏​ល្អ​សម្រាប់​ជន​បរទេស​និង​ប្រជា​ជន​វៀ​ត​ណា​ម​ដែល​រស់​នៅ​ក្រៅ​ប្រទេស​មក​ទិញ​ផ្ទះ​នៅ​វៀ​ត​ណា​ម​ថែម​ទៀត​ផ​ង​។​នេះ​នឹង​ធ្វើ​ឱ្យ​វិ​ស័​យ​នេះ​កាន់តែ​មាន​ភាព​កក់​ក្តៅ​ថែម​ទៀ​ត​។​

...

ក្រៅ​ពី​វិ​ស័​យ​អចលន​ទ្រព្យ​នេះ​អ្នក​វិ​និ​យោគ​ក៏​អាចយ​ក​ចិត្ត​ទុកដាក់​ទៅ​លើ​ទី​ផ្សារ​រូបិយ​វត្ថុ​ផង​ដែរ​ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​ឆ្នាំ​នេះ​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច​ហើយ​ពិបាក​នឹង​រក​ចំណូល​ពី​វិ​ស័​យ​ហិរញ្ញ​វត្ថុ​នេះ​ដូច្នេះ​អ្នក​វិ​និ​យោគ​ចាំបាច់​ត្រូវ​ការ​ចំណេះ​ផ្នែក​ហិរញ្ញ​វត្ថុ​នេះ​ឱ្យ​បាន​ល្អ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print