យន្តហោះរុស្ស៊ីមួយគ្រឿងហោះធ្លាក់ មនុស្សច្រើននាក់បាត់បង់ជីវិត

ចែករំលែក៖

sew

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ថា យន្តហោះរុស្ស៊ីមួយគ្រឿងបានហោះធ្លាក់នៅភាគខាងត្បូងទីក្រុង Rostov-on-Don ប្រទេសរុស្ស៊ី បណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់ ។

ប្រភពពន្តថា យន្តហោះប្រភេទ FlyDubai Boeing 738-800 មានអ្នកដំណើរ៥៥នាក់ និងអាកាសយានិក៦នាក់ ត្រឡប់មកពីទីក្រុងឌុយបៃ ប្រទេសអារ៉ាប៊ីសាអូឌីត បានខកខានមិនបានចុះចតតាមពេលកំណត់នៅវេលាម៉ោង៣និង៥០នាទីព្រឹក ម៉ោងនៅក្នុងតំបន់នោះឡើយ ។

គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យយន្តហោះខាងលើនេះធ្លាក់នៅឡើយ ប៉ុន្តែអាកាសធាតុ ខ្យល់ខ្លាំងជាមូលហេតុដែលគេកំពុងពិចារណាថាបានបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង ។

...

ប៉ូលិសរុស្ស៊ីបញ្ជាក់ថា គ្មានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់​នៅរស់រានមានជីវិតនោះឡើយ ៕ ថាច់ យ៉ាត

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print