សេដ្ឋកិច្ចវៀតណាមបានងើបឡើងកាលពីឆ្នាំ២០១៥ជាមួយនឹងកំណើន GDPស្ទើរតែ៧ភាគរយបើទោះបីជាមានផលប៉ះពាល់អវិជ្ជមានពីសេដ្ឋកិច្ចសាកលលោកក៏ដោយ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចវៀតណាមលោក Vu Dinh Anh បានឱ្យដឹងថាការងើបឡើងនៃសេដ្ឋកិច្ចនេះបានធ្វើឱ្យមានឱកាសវិនិយោគទៅលើវិស័យជាច្រើនប៉ុន្តែក៏នៅមានភាពលំបាកមួយចំនួនក្នុងការស្វែងរកច្រកសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងឆ្នាំនេះដែរដោយសារតែមានការបន្តឡើងនៃហានិភ័យជាច្រើន។
លោកបានបញ្ជាក់ថាកាលពីឆ្នាំ២០១៥វៀតណាមមានសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចល្អដោយរួមមានកំណើនGDP៦៧ភាគរយអតិផរណាមាន០៦៣ភាគរយហើយអត្រាកើនខ្ពស់នៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម។
ទោះបីយ៉ាងណាក៏ដោយក៏ព័ត៌មានចំពោះច្រកវិនិយោគគឺមិនល្អទេ។អត្រាកំណើនសេដ្ឋកិច្ចមានពាក់កណ្តាលនៃឆ្នាំ២០១៤ហើយខណៈដែលទីផ្សាររូបិយវត្ថុបរទេសនិងមាសមានលទ្ធភាពច្រើននោះឱកាសសម្រាប់អ្នកវិនយោគទៅលើវិស័យនេះក៏មិនមានច្រើនដែរ។
ដោយត្រូវបានគេសួរពីច្រកវិនិយោគទៅលើវិស័យជាច្រើននោះលោកVu Dinh Anhបានបញ្ជាក់ថាការផ្តោតទៅលើប្រាក់បញ្ញើសន្សំនិងវិស័យអចលនទ្រព្យគឺមានភាពសមរម្យសម្រាប់ប្រទេសវៀតណាម។
លោកបានបន្តថាទីផ្សារអចលនទ្រព្យក្នុងស្រុកបានចាប់ផ្តើមមានកម្តៅវិញក្នុងឆ្នាំ២០១៤ហើយវាមានភាពប្រសើរនៅក្នុងឆ្នាំ២០១៥ប៉ុន្តែឱកាសវិនិយោគក៏មិនមានគ្រប់កន្លែងដែរ។
វិស័យអាផាតមិនទំនើបៗនៅក្នុងទីក្រុងបានផ្តល់នូវឱកាសជាច្រើនសម្រាប់អ្នកវិនិយោគ។ប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យនេះបានមកដោយសារតែកាត់បន្ថយនូវបញ្ជីសារពើភណ្ឌនៃទីផ្សារអលចលនទ្រព្យក្នុងស្រុកកាលពីឆ្នាំមុននិងព្រមទាំងការលក់អគារក្នុងតម្លៃសមរម្យ។លើសពីនេះទៅទៀតនោះគេហដ្ឋាននៅក្នុងតំបន់ជាយក្រុងក៏ទាក់ទាញអតិថិជនឱ្យចង់រស់នៅនិងវិនិយោគផងដែរ។
ខ្ញុំគិតថាវិស័យទាំងនេះនឹងបន្តវិវឌ្ឍបានយ៉ាងល្អសម្រាប់ឆ្នាំនេះពីព្រោះរដ្ឋនាពេលថ្មីៗនេះបានបន្ធូរបន្ថយគោលនយោបាយឥណទានយ៉ាងច្រើនចំពោះទីផ្សារអចលនទ្រព្យហើយបានធ្វើវិសោធនកម្មច្បាប់ស្តីពីគេហដ្ឋាននិងពាណិជ្ជកម្មអចលនទ្រព្យដែលបានបង្កើតលក្ខណៈដ៏ល្អសម្រាប់ជនបរទេសនិងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេសមកទិញផ្ទះនៅវៀតណាមថែមទៀតផង។នេះនឹងធ្វើឱ្យវិស័យនេះកាន់តែមានភាពកក់ក្តៅថែមទៀត។
ក្រៅពីវិស័យអចលនទ្រព្យនេះអ្នកវិនិយោគក៏អាចយកចិត្តទុកដាក់ទៅលើទីផ្សាររូបិយវត្ថុផងដែរប៉ុន្តែខ្ញុំសូមបញ្ជាក់ថាឆ្នាំនេះមានភាពស្មុគស្មាញបន្តិចហើយពិបាកនឹងរកចំណូលពីវិស័យហិរញ្ញវត្ថុនេះដូច្នេះអ្នកវិនិយោគចាំបាច់ត្រូវការចំណេះផ្នែកហិរញ្ញវត្ថុនេះឱ្យបានល្អ៕